ខេត្ត​បាត់​ដំបង​ ៖ មាន​សេចក្តី​​រាយ​ការណ៍​ពី​មន្ត្រី​នគរ​បាល​ស្រុក​​បាណន់​ថា ក្រុម​កុមារាចំនួន​​៣​នាក់​ ដែល​ទើប​មាន​អាយុ​ពី៨ដល់​១១​ឆ្នាំ បាន​​ទទួល​រង​ការ​​ប្តឹង​ចោទ​ប្រកាន់​​ពីម្តាយ​កុមារី​រង​គ្រោះ​ម្នាក់​​ថា បាន​ព្រួតគ្នា​ចាប់​កូន​ស្រី​របស់​គាត់​ដែល​ទើប​មាន​អាយុ​៧ឆ្នាំ​រំលោភ​​សេព​សន្ថវៈ​​​ កាលពី​ព្រឹក​ថ្ងៃទី​២៣ ធ្នូ​ កន្លង​ទៅ ខណៈ​ដែល​ពួកគេ​​លេង​ជុំគ្នា​នៅ​ក្បែរ​​ផ្ទះ​ ​ស្ថិត​ក្នុង​ឃុំ​សំពៅ​ ស្រុក​បាណន់ ។
តាម​ប្រភព​ពី​លោក​ប៊ុត សំបូរ អធិការ​នគរ​បាល​​ស្រុក​​បាណន់​ បានឱ្យដឹង​នៅ​ព្រឹក​​ថ្ងៃទី​​២៦ ធ្នូថា បើ​តាម​​ការ​ពិនិត្យ​​​និង​ធ្វើ​​ការ​សាកសួរ​លើ​ភាគី​ទាំង​២​គឺ​​មិន​មែន​ជាករណី​ចាប់​រំលោភ​សេព​សន្ថវៈ​ទ េ​ ​គ្រាន់​តែ​ជា​ការ​លេង​សើច​របស់​ក្រុម​កុមារ​​ទាំង​នោះ​ប៉ុណ្ណោះ ។ ពួកគេ​បាន​លេង​ជា​មួយ​គ្នា​ជា​របៀបធម្មតា​របស់​​​ក្មេងៗ​ ​ពេល​នោះ​ក្រុម​ក្មេង​​ប្រុស​បាន​សំឡុត​ឱ្យ​កុមារី​នោះ​ដោះ​សំលៀក​បំពាក់​ បែប​​លេង​សើចដូចរឿងភាព​យន្ត​​ តែពួកគេ​មិន​បាន​ប្រព្រឹត្ត​លើ​ស​ពីនេះទេ ។ លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពីឈប់​លេង​ជុំគ្នា​ក្មេង​ស្រី​នោះ​បាន​ទៅ​ផ្ទះ​រួច​និយាយ​ប្រាប់​ម្តាយ​អំពីរឿង​នេះ ទើប​ម្តាយ​​ក្តៅ​ក្រហាយទៅ​ប្តឹង​សមត្ថ​កិច្ច​មូល​ដ្ឋាន​​ចោទ​ប្រកាន់​ក្រុម​​កុមារា​ខិល​ខូច​ទាំង​៣​នាក់​ នោះថា ព្រួត​គ្នា​ចាប់​រំលោភ​កូន​ស្រីគាត់​តែម្តងទៅ ។ លោក​បាន​បញ្ជាក់​ទៀតថា សមត្ថ​កិច្ច​បាន​យក​ក្មេង​ស្រី​នេះ​ទៅ​ឱ្យ​គ្រូពេទ្យ​​ពិនិត្យ​ទៀត​ផង តែគ្មាន​​ស្លាក​ស្នាម​​ទេ ។
ទោះជាបែបណា​ ​នេះគឺគ្រាន់​តែ​ជា​ការ​អះ​អាង​​បំភ្លឺ​​ពី​លោក​អធិការ​ស្រុក​បាណន់​​តែប៉ុណ្ណោះ​ ប៉ុន្តែ​កោះ​សន្តិភាព​មិន​ទាន់​​​​បានទំនាក់​ទំនង​​សុំ​ការ​បំភ្លឺ​ពីស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​​​រងគ្រ ោះ​នោះ​នៅ​ឡើយទេ រហូត​មក​ដល់​ពេល​នេះ ។ លោក​ប៊ុត សំបូរ បាន​បញ្ជាក់​បន្ថែម​​ថា លោក​កំពុង​ព្យាយាម​ឱ្យ​ភាគី​ទាំង២​ធ្វើ​ការ​​សំរប​សំរួល​គ្នា​ដោយ​មាន​ការ​ផ្តល់​​សំណង​ជំងឺ​ចិត្ត​​ខ្លះ​ ដល់​ម្តាយ​កុមារី​នោះ ដើម្បី​បញ្ចប់​រឿង ​ព្រោះ​​នេះ​មិន​ទាន់​ឈាន​ដល់​ការ​ចាប់​រំលោភ​​សេព​សន្ថវៈ​ពិតប្រាកដទេ ៕