ស្ថានិយទូរទស្សន៍ Guangdong បានអនុញ្ញាតអោយពិធីការនីស្លៀកពាក់ bikini បង្ហាញសាច់ខណៈពេលកំពុងធ្វើការផ្សាយព័ត៌មានអាកាសធាតុ នៅឯពហុកីឡាដ្ឋាន ក្នុងឱកាស Euro 2012។
ជុំផ្ដាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ Euro 2012 ចាប់ផ្ដើមពីថ្ងៃទី ៨មិថុនា។ ស្ថានិយទូរទស្សន៍ធំៗមួយចំនួនរបស់ចិន បានស្វែងរកគ្រប់មធ្យោបាយដើម្បីធ្វើអោយ Euro 2012 មានភាពទាក់ទាញជាអតិបរមា។ ក្នុងនោះ ស្ថានិយទូរទស្សន៍ Guangdong បានអនុញ្ញាតអោយពិធីការនីស្លៀកពាក់ឈុត bikini ដ៏ស្រស់ស្អាត បង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីព្យាករណ៍អាកាសធាតុសម្រាប់ Euro 2012 ។

ពិធីការនីស្លៀកពាក់ឈុត bikini ផ្សាយព័ត៌មានព្យាករណ៍អាកាសធាតុសម្រាប់ Euro 2012
ទំព័រ Yangcheng បានទាក់ទងទៅអ្នកទទួលខុសត្រូវកម្មវិធី ប៉ុន្ដែពួកគេបានសំដែងការស្ទាក់ស្ទើរនៅពេលនិយាយដល់ការផ្លាស់ប្ដូរនេះ។ ចំណែកអ្នកដឹកនាំការផលិតវិញ នៅពេលទទួលបានទូរស័ព្ទរបស់អ្នកកាសែត លោកក៏និយាយដោយសម្លេងមិនចេះអនុគ្រោះ និងបានថ្លែងថា កំពុងសម្រាក់ ពិបាកនិយាយគ្នាណាស់ រួចក៏បិទទូរស័ព្ទ។
ទោះជាយ៉ាងណាក៏ដោយ ពិធីការ ពិធីការនីដែលមានភារកិច្ចផ្សាយព័ត៌មានពី Euro 2012 រួមនឹងទស្សនិកជន គឺសុទ្ធតែបានរិះគន់ចំពោះ ក្បាច់ច្នៃប្រឌិត មួយនេះ របស់ស្ថានិយទូរទស្សន៍Guangdong។
យោងតាមទំព័រ Yangcheng នេះដដែល បានអោយដឹងថា អ្នកធ្វើការងារទាក់ទឹននឹងកីឡា គឺសុទ្ធតែបានចាប់អារម្មណ៍ និងចូលចិត្តនឹងឈុត bikini របស់ស្ថានិយទូរទស្សន៍ Guangdong ។ អគ្គនាយករងផ្នែកផលិតកម្មវិធីកីឡារបស់ស្ថានិយទូរទស្សន៍ Shenzhen និយាយថា ៖ ខ្ញុំគិតថា វានឹងអស្ចារ្យជាងនេះ ប្រសិនអញ្ជើញនាង កាន លូលូ(Gan LuLu) មកធ្វើជាពិធីការនី។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មាននៅស្ថានិយទូរទស្សន៍ប៉េកាំង បានបញ្ចេញការព្រួយបារម្ភ ៖ ស្ថានិយទូរទស្សន៍ Guangdong បានធ្វើយ៉ាងនេះហើយ តើយើងនឹងមានទស្សនិកជនពីណាទៀត។

ពិធីការនីស្លៀកឈុតក្ដៅសាច់
ទូរទស្សនិកជននៅចិន ក៏មានការយល់ឃើញផ្ទុយគ្នា ដោយអ្នកប្រឆាំងយល់ថា កម្មវិធីនេះធ្វើអោយមានផលប៉ះពាល់ដល់ក្មេងៗ ហើយអ្នកខ្លះនិយាយថា ស្ថានិយទូរទស្សន៍នេះ បានធ្វើអោយការមើលបាល់ទាត់ ទៅជាការមើលស្រីសិចស៊ីទៅវិញ។ ចំណែកអ្នកគាំទ្រវិញ ក៏ថ្លែងថា នេះគឺជាការវិវត្ដមួយដ៏អស្ចារ្យ ដែលជួយអោយកម្មវិធីកីឡាបានរួចផុតពីភាពតានតឹង ទន្ទឹមនឹងនេះ វាក៏បានជួយអោយទូរទស្សនិកជនមិនងងុយគេងផងដែរ។
ចាប់តាំងពីដើមរដូវក្ដៅមកដល់ពេលនេះ ស្ថានិយទូរទស្សន៍របស់ចិន បានបញ្ចេញ និងប្រើប្រាស់ស្រីស្អាតសិចស៊ីដើម្បីបង្កើតភាពត្រជាក់ភ្នែកដល់កម្មវិធី។ ថ្មីៗនេះ នៅក្នុង gameshow Battle of the senses របស់ TVB តារាសំដែង Eric Tsang Chi-wai រួមជាមួយនឹងតារាស្រីស្លៀក bikini ជាច្រើនរូប បានបង្កើតល្បែងកំសាន្ដជាច្រើននៅឯអាងហែលទឹក។ កាលពីខែមុននេះ តារាសំដែងស្រី តៃវ៉ាន់ បានដោះសម្លៀកបំពាក់នៅលើកញ្ចក់ទូរទស្សន៍ ដោយនៅសល់តែ bikini នៅក្នុងកម្មវិធី Here Comes KangXi ដែលត្រូវបានដឹកនាំដោយ Dee Hsu(Small S)។ ប៉ុន្ដែ តារាដែលធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ Liy Yu Xin ដោយសារនាងបានបង្កើតឈុតឆាកប្ដូរ bikini នៅក្នុងទឹក ដែលបានធ្វើអោយមានការរិះគន់យ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លង៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE