ខេត្ត​ក្រចេះ​ ៖ ក្នុង​នាម​​ជា​មន្ត្រី​នគរបាល​​​​​ ​ដែល​មាន​អាកប្បកិរិយា​ថ្លៃថ្នូរ​ និ​ង​ពាក្យ​សំដី​​ហ្មត់​ចត់​ប្រៀប​បាន​ជាអាវុធ​ដ៏មុត​ស្រួច​ ។ នេះជា​​ប្រសាសន៍​របស់​លោក​ស្នង​ការ​នគរ​បាល​​ខេត្ត​ដែល​បាន​ផ្តាំផ្ញើ​ និង​ទូន្មាន​ដល់​មន្ត្រី​នគរបាល​ជា​ច្រើ​ន​រូប​ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ​​អតីត​ភាព​ដល់​មន្ត្រី​ន គរ​បាល​នៃ​អធិការដ្ឋាន​​ស្រុក​ឆ្លូង រួម​ទាំង​​ពិធី​ដុត​បំផ្លាញ​​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ​​​កាលពី​ល្ងាច​ថ្ងៃទី​២៤ ធ្នូ នៅ​ក្នុង​បរិវេណ​អធិការ​​​​ដ្ឋាន​នគរ​បាល​​ស្រុក​ឆ្លូង​ ក្រោម​ការ​អញ្ជើញ​​ជា​​អធិប​តី​ភាព​ពីសំណាក់​​លោក​ឧត្តម​សេនីយ៍​ជួង ស៊ាង​ហាក់ ស្នង​ការ​នគរ​បាល​ខេត្ត​ និង​លោក​ស្នង​ការ​​រងជា​ច្រើន​រូប​ទៀត ។
លោក​វរសេនីយ៍​ត្រី ហុង សុខលី អធិការ​នគរ​បាល​ស្រុក​ឆ្លូង​ បាន​ឡើង​អាន​របាយ​ការណ៍​ឱ្យ​ដឹងថា អធិការ​ដ្ឋាន​នគរ​បាល​​ស្រុក​ឆ្លូង​មាន​កម្លាំង​​រួមចំនួន​​១៥៨​នាក់ក្នុង​នោះ​ស្រី៦​នាក់ និង​មាន​​ប៉ុស្តិ៍​​រដ្ឋ​បាល​ចំនួន​៨​ប៉ុស្តិ៍​ ហើយ​រយៈកាល​កន្លង​មក​ដោយ​មាន​ការ​ដឹកនាំ​ចង្អុល​​បង្ហាញ​ពី​លោក​ស្នង​ការ​នគរ​បាល​ខេត្ត កម្លាំង​​នគរ​បាល​​នៃ​អធិការ​ដ្ឋាន​ស្រុក បាន​ចុះសហការ​ជាមួយ​កម្លាំង​​មាន​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់ ក្នុង​ការ​បង្ការ​និង​​បង្ក្រាប​បទ​ល្មើស​បាន​ជា​បន្ត​បន្ទាប់​ ធ្វើ​ឱ្យ​សកម្ម​ភាព​​បទ​ល្មើស​​គ្រប់​​ប្រភេទ​​និង​សកម្មភាព​ក្មេង​ទំនើង​ក្នុង​ស្រុក មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​គួរ​ឱ្យ​កត់​សំគាល់ ​។​
លោក​អធិការ​បាន​បន្ត​ថា នៅ​ក្នុង​ពិធី​បំពាក់​ឋានន្តរ​ស័ក្តិ​​អតីត​ភាព​នៅ​ថ្ងៃនេះ ជូន​ដល់​មន្ត្រី​នគរ​បាល​ចំនួន​៧៦​រូប ហើយ​ក៏​មានពិធី​​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​​ខុស​ច្បាប់​ដែល​​កម្លាំង​នគរ​បាល​បាន​ចុះ​សហការ​ជាមួយ​​​ជំនា ញ​​រដ្ឋ​បាល​ជលផល​​​រឹបអូស​បាន ​និង​អាវុធច្នៃ​ ដែល​ដក​ហូត​ពីជន​ទុច្ច​រិត​មួ​យ​ចំនួន​​ក្នុង​​​​រយៈ​​ពេល​មួយ​ឆ្នាំ​កន្លង​មក ​មាន​ស្បៃ​មុង​៧៩​​ខ្សែ​ របាំង​ស្បៃ​មុង​ចំនួន​៤.៨០០​ម៉ែត្រ​ បង្គោល​​ឈើ​​និង​បង្គោល​ឫស្សី​ចំនួន​៦២៥​ដើម ដុំ​ឆក់​ត្រី​ចំនួន​​៧០​គ្រឿង​ និង​ដងចង្កិះ​ចំនួន​​២០គូ ។ នៅ​ក្នុង​សកម្មភាព​នៃ​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នេះ​ដែរ ក៏​បាន​ឃាត់​ខ្លួន​ជន​ល្មើស​​ចំនួន​១៨​នាក់ មក​ធ្វើការ​​អប់រំ​ណែនាំ​ហើយ​ធ្វើ​កិច្ច​សន្យា​​ឱ្យ​បញ្ឈប់​​សកម្មភាព​ល្មើស​ច្បាប់​នេះតទៅទៀត​ ។ លោក​អធិការ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សព្វ​ផ្សាយ​​ស្តីពី​ការ​គ្រប់​គ្រង​​អាវុធ​ជាតិ​ផ្ទុះ​ និង​គ្រាប់​រំសេវ​ដល់​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​រួច​មក​ មាន​អាវុធ​​ច្នៃ​ចំនួន​៧៥ដើម ដែល​ប្រជា​​ពលរដ្ឋ​បាន​យក​មក​ប្រគល់​ជូន ហើយ​ក៏ត្រូវ​ធ្វើ​ការ​​ដុត​បំផ្លាញ​ចោល​ដែរ ។
​មាន​ប្រសាសន៍​ទៅ​កាន់​អង្គពិធី​ទាំងមូល​ លោក​​ឧត្តម​សេនីយ៍​ជួង ស៊ាងហាក់ ស្នង​ការ​នគរ​បាល​​ខេត្ត​ បាន​ថ្លែង​ទូន្មាន​ដល់​​កង​កម្លាំង​​មន្ត្រី​​នគរ​បាល​ថា ក្នុង​នាម​​ជា​មន្ត្រី​នគរបាល​​​យុត្តិ​​​ធម៌​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ឱ្យ​បាន​ខ្ពស់​បំផុតដើម្បី​សន្ត ិ​សុខ​ជូន​ប្រជាពល​រដ្ឋ​ ធ្វើ​យ៉ាង​​ណា​អនុវត្ត​​ទៅ​តាម​​យុទ្ធ​សាស្ត្រ​​របស់​រាជ​រដ្ឋា​ភិបាល​​ទៅលើ​​ការ​អនុវត្ត​ន៍​គោល​​នយោ​បា យ​​ភូមិ​-ឃុំ​មាន​សុវត្ថិភាព ៕​