ពោធិ៍សាត់*៖ ក្មេងស្ទាវ ២ នាក់ ដែលត្រូវគេស្គាល់ថា ជាក្មេងទំនើង ហើយជាកូនអ្នកមាន ដែលតែងតែជិះម៉ូតូប្រដេញគ្នា និងបង្ហោះ ពាសពេញផ្លូវយ៉ាងអនាធិបតេយ្យនោះ ឥឡូវនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីបង្ហោះម៉ូតូជ្រុលទៅបុកជាមួយ រថយន្ត ១ គ្រឿង ដែលបានបើកបរខុសទិសដៅគ្នា ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១១ នៅម្តុំមុខស្ពានថ្ម ស្ទឹងពោធិ៍ សាត់ តាមបណ្តោយផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិពាល ញែក ១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងឹថា ក្មេងស្ទាវ ២ នាក់ ដែលរងរបួសនោះ គឺជិះម៉ូតូម៉ាក ជលិចក ពាក់ស្លាកលេខ ពោធិ៍សាត់ ១ព-៨៧២៧ បើកបរពីកើតទៅលិច ដែលប្រណាំង និង បង្ហោះជាមួយម៉ូតូ ១ គ្រឿងទៀត ដែលជាបក្ខពួកជា មួយគ្នា ស្រាប់តែដល់កន្លែងកើតហេតុ ត្រង់ចំណុចកែង ក៏ស្ទុះទៅបុកពីក្រោយរថយន្ត ១ គ្រឿងមិនស្គាល់ម៉ាក បានបើកបរតាមទិស ដៅពីត្បូងទៅជើង ចំពេញទំហឹង បណ្តាលឱ្យដួលរងរបួសជាទម្ងន់ ។ ចំណែករថយន្តនោះ បានបើកគេចចេញពីកន្លែងកើតហេតុ ដោយសុវត្ថិភាព រីឯក្មេងស្ទាវទាំងពីរនាក់ ដែលរងរបួសនោះ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ខេត្តពោធិ៍សិតា់ ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅក្បែនោះ បានឱ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ពួកគាត់តែងតែឃើញក្រុមក្មេង ទំនើងទាំងនេះ ជិះម៉ូតូប្រណាំង និងបង្ហោះពេញផ្លូវ ស្ទើរតែ រាល់ថ្ងៃ នៅម្តុំគល់ស្ពាននោះ ។ នគរបាលមូលដ្ឋាន ក៏បានឱ្យ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងផងដែរថា ពួកក្មេងទំនើងទាំងនេះភាគច្រើនជាកូនអ្នកមាន ដើរលេងឡូយឆាយ និងចូល ចិត្តធ្វើអ្វី ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម ដូចជា ការបង្ហោះ ឬជ្រែម៉ូតូជាដើម ពួកគេហាក់ដូចជាមិនរាងចាលទៅនឹងការផាកពិន័យរបស់ សមត្ថកិច្ចទាល់តែសោះ។

http://dap-news.com/index.php?option...news&Itemid=50