យើងបានដឹងហើយថា ការរត់ប្រណាំងទាំងចំងាយឆ្ងាយ និង ជិតវាពិតជាត្រូវប្រើការកំលាំងខ្លាំងទាំងអស់ ដើម្បីអាចទប់កំលាំងរត់បានឆ្ងាយ ហើយនិងលឿន ។ ហើយយើងក៏បានដឹងដែរថា ការរត់ប្រណាំងត្រូវការស្លៀកពាក់ស្រាលៗ ជាមួយនិងស្បែកជើងកីឡា ដើម្បីងាយស្រួលរត់ ចុះបើពាក់ស្បែកជើងកែងវិញ តើរត់យ៉ាងណាវិញទៅ?
កាលពីថ្មីៗនេះ ការប្រកួតរត់ប្រណាំងមួយដ៏ចំលែក ត្រូវបានគេធ្វើឡើង នៅឯប្រទេសអាលឺម៉ង់ដែលទទួលបានការ ចាប់អារម្មណ៍ជាខ្លាំង ។ ការរត់ប្រណាំងនោះ គឺជាការរត់ប្រណាំងមួយដែលមានបេក្ខនារី ចូលរួមដែលតំរូវអោយស្លៀករ៉ូប ឬសំពត់ហើយពាក់ស្បែកជើងកែង ដើម្បីរត់ក្នុងចំងាយ ១០០ ម៉ែត ។
ជាលទ្ធផល កីឡាការនី Julia Plecher គឺជាកីឡាការនីទទួលបានជ័យលាភីលេខ ១ ដែលចំណាយពេល ១៤ វិនាទី ៕

ដោយ ៖ កុសលប្រភព ៖ k14