ខេត្តស្ទឹង​ត្រែង​ ៖ យុវជន​​ឡើង​ក​​ម្នាក់​ដែលផឹក​ស្រា​ស្រវឹង​​​​​​​​សម្លឹង​ឃើញ​បងថ្លៃ​ស្រី​​មាន​ផ្ទៃ​ពោះ​​៨ខែ ស្អាត ​ថ្លើម​ធំ​ហ៊ាន​ចាប់​រំលោភ​ ខណៈ​​​​​បងប្រុស​​របស់​ខ្លួន​ទៅស៊ី​ឈ្នួល​​ដក​ដំឡូង​ឱ្យគេ ប៉ុន្តែ​​ទីបំផុត​​ជន​​ងប់​ងល់​​ដោយ​កាម​តណ្ហា​​នេះ ត្រូវប៉ូលិស​​​ចាប់​​ខ្លួន ក្រោយ​ការប្រព្រឹត្ត​​​​អំពើ​​អប្រិយ​​​របស់គេ​បាន​​មួយថ្ងៃ ។​ យោងតាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​រងគ្រោះ​​អាយុ​១៧ឆ្នាំ ដែល​ត្រូវ​ជាបង​ថ្លៃ​​​ស្រីរបស់​​ជន​ដៃ​ដល់​បាន​រៀប​រាប់​ថា ជន​ល្មើស​ឈ្មោះ​ពុធ តុលា អាយុ​១៩ឆ្នាំ ដែល​ជា​ប្អូន​ថ្លៃ​​ ពេល​ត្រឡប់​មកពី​ផឹក​ស្រា​​នៅផ្ទះ​មិត្តភក្តិ​​វិញ​នា​វេលា​ម៉ោង​៦​និង​៣០នាទី​ល្ងាច​ថ្ងៃទី​២៦​ ធ្នូ ​ក្នុង​សភាព​ស្រវឹង​ជោកជាំ​ បាន​ហៅ​រូប​​នាងជា​បង​​ថ្លៃ​ឱ្យ​​ដួស​បាយ​ឱ្យ​ខ្លួន​ហូប ។ ពេលនោះ​​ប្តី​របស់​នាង​​ដែល​ជា​​បង​ប្រុស​បង្កើត​​របស់ជន​​អប្រិយ​នេះ​មិន​នៅ​ផ្ទះ​ទេ ព្រោះជាប់​ទៅស៊ីឈ្នួល​​ដក​ដំឡូង​​ឱ្យគេ ។
លុះ​ហូប​បាយ​ហើយពេល​​នាង​ប្រមូល​ចាន​ឆ្នាំង​ទុក​ ស្រាប់​តែ​​​ជននេះ​​ឆក់​ឱកាស​​ចាប់​បីនាងចូល​ក្នុង​បន្ទប់​ហើយ​គំរាម​មិន​ឱ្យ​ស្រែក​រួច​រំលោភ​សេព​សន្ថវៈ ​​រហូត​បាន​សំរេច ។ ស្ត្រី​ជាបង​ថ្លៃ​​រងគ្រោះ​បាន​រៀបរាប់​ទៀតថា លុះព្រឹក​ឡើង​ថ្ងៃទី​២៧ ធ្នូ នាង​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅអធិការ​ដ្ឋាន​ស្រុក​សៀមបូក​ដើម្បី​ជួយ​អន្តរាគមន៍​​ដែល​ក្រោយ​ពីទទួល​បាន ​ពាក្យ​​បណ្តឹង​នោះ កម្លាំង​​នៃអធិការ​ដ្ឋាន​ស្រុក​បាន​ចុះទៅ​​ធ្វើ​​ការ​ឃាត់​ខ្លួន​ជន​ដៃ​ដល់​​​មក​សាក​សួរ​នៅ​ល្ងាច​​ថ្ងៃ​ ដដែល​និង​​បាន​ឃុំ​ខ្លួន​នៅអធិការ​ដ្ឋាន​ស្រុក​ ហើយព្រឹក​ឡើង​ថ្ងៃទី​២៨ ធ្នូ ក៏បញ្ជូន​ទៅ​​កាន់​ការិយាល័យ​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ពារអនីតិ​ជន​​ខេត្ត​​បន្ត​ទៀត​ដើម្បី​ស ាកសួរ​ ។
ជនជាប់​ចោទ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​រំលោភ​បងថ្លៃ​ស្រី​ប្រាកដមែន​​ ​ព្រោះ​​ខ្លួន​បាន​ផឹក​ស្រា​ស្រវឹង​ខ្លាំងពេក ទើប​ពេល​នោះ​​មិន​ដឹងថា ​​ចាប់​រំលោភ​​​បងថ្លៃ​​ស្រី​របស់​ខ្លួន​ដែល​មាន​ផ្ទៃពោះ​៨ខែ​ទៅវិញ​ ។ ក្រោយ​​ពីបាន​​សារភាព​ហើយ​នោះ​ ជនជាប់​ចោទ​​ត្រូវ​បាន​សមត្ថ​​កិច្ច​នៃការិយាល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារអនីតិជន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ៕