នៅក្នុងការប្រកួតយប់មិញនេះ បើទោះជាធ្វើមិនបានសំរេចក្នុងការស៊ុតបាល់ Penalty 11m ប៉ុន្តែ Persie នៅតែបញ្ចេញសមត្ថភាពបានយ៉ាងអស្ចារ្យរបស់ខ្លួន។
ត្រូវបានគេវាយតំលៃខ្ពស់ជាង ប៉ុន្តែ Man United ត្រូវបានគូប្រកួតស៊ុតបាល់បញ្ចូលទីបានមុន ដោយការតែតបាល់បញ្ចូលទីដោយកីឡាករ Lambert នៅនាទីទី16។ ប៉ុន្តែក្នុងរយះពេលតែ 7នាទីក្រោយមក Persie បានរកគ្រាប់បាល់បានស្មើឲ្យ Man United វិញដោយការស៊ុតបាល់បញ្ចូលទីបានយ៉ាងស្អាត នៅនាទីទី23។
ចូលដល់តង់ទី2 ចន្លោះប្រហោងនៅខ្សែការពាររបស់ Man United បានធ្វើឲ្យគូប្រកួតមានឱកាសរកបានគ្រាប់បាល់មួយគ្រាប់ទៀតដោយកីឡាករ Schneiderlin នៅនាទីទី56។ ដល់នាទីទី69 Man United រកបានបាល់ Penalty ប៉ុន្តែគួរឲ្យសោកស្តាយខ្សែប្រយុទ្ធសញ្ជាតិហូ-ឡង់ធ្វើមិនបានសំរេច។

ការស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អរបស់ Persie បានជួយឲ្យ Man United ទទួលបានជ័យជំនះ
ជាក់ស្តែងដល់នាទីទី87, Persie ក៏រកបានគ្រាប់បាល់ទីពីររបស់ខ្លួន។ មិនបញ្ឈប់ត្រឹមនេះ នៅក្នុងនាទីបន្ថែមបានពីរនាទី ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ក៏រកគ្រាប់បាល់បានសំរេចទីបីរបស់ខ្លួន ជួយឲ្យMan United ទទួលបានជ័យជំនះ៕
វីដេអូ Highlight Goals រវាង Southampton vs Man United
លទ្ធផល៖ Southampton vs Man United (2-3)រកបានគ្រាប់បាល់៖ Lambert (16), Schneiderlin (56), Persie (23, 87, 92)កីឡាករចូលប្រកួត៖

ដោយ៖ សិលាប្រភព៖ 24h