រាជធានីភ្នំពេញ ៖ ​​សភា​វៀតណាម​​បាន​ផ្តល់​​​ជំនួយ​ដល់​​សភា​ប្រទេស​កម្ពុជា​ចំនួន​​២៣​កោដិ​​ដុង សំរាប់​​បំពាក់​​ប្រព័ន្ធ​​ព័ត៌មាន​វិទ្យា​ ដែល​ការចុះហត្ថ​លេខា​​នេះបានធ្វើ​​ឡើង​​រវាង​​លោក​អនុ​​ប្រធាន​​​សភា​វៀត​ណាម​​ង្វៀន ​ឌឹកកៀន ​​ជាមួយ​លោក​ងួន ញ៉ិល ​អនុ​ប្រធាន​​សភា​កម្ពុជា ​កាលពី​ពី​រសៀលថ្ងៃទី​​២៧ ធ្នូ ២០១០ ​។ កិច្ច​ពិភាក្សា​​រវាង​​អនុ​ប្រធាន​​សភា​នៃ​ប្រទេស​ទាំង​២នេះ​​បានលើក​ឡើង​​ថា​នឹង​បញ្ចប់​កិច្ច​​ការ​ព្រំ ដែន​​នៅ​ដំណាច់​ឆ្នាំ​​២០១២ ឬ​អាច​មុន​នេះ​បន្តិច ​បន្តួច ។ ​អនុ​ប្រធាន​​​សភាទាំង​​២​បានលើក​ឡើង​​​ទៀត​ថា ​បន្ទាប់​ពី​មានកិច្ច​​ប្រឹង​ប្រែង​ពី​​រដ្ឋា​ភិ​បាល​​នៃ​ប្រទេស​​ទាំង​២​កម្ពុជា-​វៀតណាម ​លើ​កិច្ច​​សហ​ប្រតិបត្តិការ​​នៅ​តាមព្រំដែន​នោះ យើង​ឃើញ​​ដំណើរ​ការ​ផ្សេងៗ​មាន​ភាព​រីកចំរើន​ និង​រលូន​​ទៅ​មុខ​​គួរ​ឱ្យ​កត់សំគាល់​​ ហើយ​​ប្រទេស​​ទាំង​២​​បាន​​​សន្យា​​ថា​នឹង​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​-កិច្ច​ការ​​ព្រំ​ដែន​​ក្លាយជា​​ព្រំដែន​សន្តិភាព​ កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ និងការ​អភិវឌ្ឍ ។​
ជាមួយនេះ​ផងដែរ ភាគីវៀត​ណាម​​បាន​ស្នើ​ឱ្យ​កម្ពុជា​​ជួយ​មើល​​ការពារ​ដល់​​អាណិក​ជនវៀត​ណាម​​​ និង​អ្នក​វិនិយោគ​​​វៀត​ណាម ដែលកំពុង​​​រស់នៅ​ និង​បណ្តាក់​​ទុន​រកស៊ី​​ក្នុងប្រទេស​​កម្ពុជា​​លើ​ផ្នែក​​ផ្លូវ​ច្បាប់​​ផង ។ ​លោក​ងួន ញ៉ិល ​រីករាយ​ចំពោះ​​ការ​ស្នើ​សុំ​នេះ ហើយ​បាន​​លើក​ឡើង​ថា ​ចំពោះ​​វិនិយោគិន​​ និង​អាណិកជន​​វៀតណាម​​យើង​​បាន​​អនុវត្ត​​តាម​ផ្លូវ​ច្បាប់​​ត្រឹមត្រូវ​​រួច​មក​ហើយ​​ហើយ​ពួកគេ​​​កំពុងត ែ​​រកស៊ី​ដោយ​​រលូននៅ​ក្នុង​​ប្រទេស​កម្ពុជា ។ ដំណើរ​ទស្សនកិច្ច​​​របស់​អនុ​​ប្រធាន​​​សភា​វៀតណាម​​នាពេលនេះ នឹង​ធ្វើឡើង​​​រយៈ​ពេល​​៤ថ្ងៃ​តាម​ការអញ្ជើញ​​របស់សម្តេច​​ប្រធាន​​រដ្ឋ​សភា​ហេង សំរិន ​និង​ក្នុង​​គោលបំណង​​ដើម្បី​រឹត​​ចំណង​មិត្ត​ភាព​​សាមគ្គី​ភាព និងកិច្ច​សហ​ប្រតិ​បត្តិ​ការ​​រវាង​ស្ថាប័ន​​​នីតិប្បញ្ញត្តិ​​​នៃ​ប្រទេស​ទាំង​​២​កម្ពុជា-​វៀតណាម ​​ក៏ដូចជា​​​ផ្លាស់ប្តូរ​​បទ​ពិសោធន៍​​​​គ្នា​​​ទៅវិញទៅមក ។
​លោក​ង្វៀន ​ឌឹកកៀន ​អនុប្រធាន​​សភា​វៀត​ណាម​នឹង​ជួប​​​ពិភាក្សា​ការងារ​ជាមួយសម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន និងអនុ​ញ្ញាត​​​ឱ្យអភិបាល​​រាជធានី​ភ្នំពេញ​​ លោក​កែប ជុតិមា ​ចូល​ជួប​សវនាការ​​ផង​ដែរ ។ មុននឹង​ចាកចេញពី​ប្រទេស​កម្ពុជា លោកអនុ​ប្រធាន​​​សភានៃ​សាធា​រណរដ្ឋ​​សង្គ​ម​និយម​វៀត​ណាម​​នឹង​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​​បុរាណ​នានា​ក្ នុង​ខេត្ត​សៀមរាប​ផង​ដែរ ៕