ថ្មីៗនេះ Arsenal បានប្រកាស អំពីការ ចុះកុងត្រា ថ្មីមួយ ដែលទាក់ទង ជាមួយនិង ការធ្វើ សំលៀក បំពាក់ថ្មី សំរាប់រដូវ កាលក្រោយនេះ បន្ទាប់ពី ក្រុមហ៊ុន Nike បានបញ្ចប់ ក្នុងត្រាជាមួយ Arsenal ដែលរយៈកាល អស់ ២០ ឆ្នាំទៅហើយ ។

Arsenalតាមប្រភព ព៏ត៌មាន ក្រុមហ៊ុន ផលិត សំលៀកបំពាក់ PUMA របស់អាលឺម៉ង់ នឹងចូលមក ដាក់ទុន ឧបត្ថម្ភ និងផលិត សំលៀកបំពាក់ ថ្មីសំរាប់កីឡាករ Arsenal ។ PUMA នឹងបោះទុន ១៦០លានផោន ក្នុងរយៈពេល ៥ ឆ្នាំដំបូង ជាមួយនិង Arsenal ។ កុងត្រានេះ នឹងមាន ប្រសិទ្ធិភាព នៅថ្ងៃទី ១កក្កដា ២០១៤ ដែលជាពេល ចាប់ផ្តើម ទិញដូរកីឡាករ រដូវកាលថ្មី ។

width=500កុងត្រានេះ ត្រូវបានគេ ដឹងថា ជាតំលៃមួយ​ ដែលថ្លៃជាង ការចុះកុងត្រា ឧបត្ថម្ភនិងផលិតសំលៀក បំពាក់របស់ ក្រុមផ្សេងៗ ទៅទៀត ក្នុងប្រវត្តិសាស្ត្រ Premier League ដែលក្រុម​ Liverpool ជាមួយ និង Nike ក្នុងតំលៃ ២៥ លានផោន ក្នុងមួយឆ្នាំ ចំណែក Manchester United ជាមួយ Nike ត្រឹមតែ ជាង ២០លានផោន ក្នុងមួយ ឆ្នាំប៉ុណ្ណោះ ៕

 

ប្រែសម្រួល ៖ កុសលប្រភព ៖ k14