ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗថា មានបុរសចិត្ដសឿងម្នាក់ បានហ៊ានកាត់អណ្ដាតខ្លួនឯងចោលបោះទៅដី ខណៈដែលខ្លួនបានខឹងនឹងនាងប្រពន្ធ មិនបានមករូមរស់ជាមួយខ្លួន អស់រយៈពេលជិតបីខែ។

ប្រភពខាងលើបានបញ្ចាក់ថា បុរសចិត្ដសឿងនោះ គឺមានឈ្មោះថា Banti Verm មានវ័យ៣០ឆ្នាំ មានស្រុកកំណើតនៅតំបន់ Mechanic Nagar ក្រុង Sendhwa ប្រទេសឥណ្ឌា។តាមការអោយដឹងពីមនុស្ស ដែលរស់នៅជុំវិញគាត់ បាននិយាយថា មានថ្ងៃមួយ លោក Banti Verm បាននិយាយពាក្យមិនគប្បី និងគំរោះគំរើយដាក់ប្រពន្ធគាត់ ស្រាប់តែប៉ុនា្មនថ្ងៃក្រោយមក គេក៏លែងឃើញនាងប្រពន្ធគាត់ទៀតឡើយ។ការបាត់ប្រពន្ធគាត់នោះ គឺថា ដោយសារតែខឹងប្ដីនិយាយពាក្យ មិនសម្យគួរដាក់ខ្លួន នាងប្រពន្ធក៏បានរត់ទៅរស់នៅខាងឪពុកម្ដាយរបស់ខ្លូន នៅឯទីក្រុង Mandaleshwarដែលមានចំងាយឆ្ងាយពីផ្ទះរបស់ខ្លួន។ បីខែកន្លងទៅ ទោះបីជាលោក Verm បានទូរស័ព្ទ និងសូមទោសនាង ដើម្បីអោយនាងមករូមរស់ជាមួយគ្នាយ៉ាងណាដោយ ក៏នាងប្រពន្ធមិនត្រលប់មកវិញដែរ។ រហូតដល់ប៉ុន្មានថ្ងៃថ្មីៗនេះ ទើបលឺដំណឹងថា លោក Verm បានកាត់អណ្ដាតរបស់ខ្លួនចោល ដោយសារប្រពន្ធមិនវិលវិញ។
ដោយ៖ រក្សាប្រភព៖ dailymail