រាជធានីភ្នំពេញ​ ៖ យុវជន​ស្ទាវ​​២​ក្រុម​​បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​បង្ក​ឱ្យ​មាន​​​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំ ង ​ដោយ​មួយ​ក្រុម​មាន​គ្នា​ច្រើន​​ប្រដាប់​ដោយ​ដំបង ព្រនង់ច្រូង​ច្រាង​ និង​មួយ​ក្រុម​ទៀត​​មាន​គ្នា​តិច​ប្រដាប់​ដោយ​កាំបិត​ប៉័ង​តោ​​ ។ ការ​​ប្រឈម​មុខ​គ្នា​នោះ​វា​ស្ទើរ​​តែ​បង្ហូរ​ឈាម​ដាក់​គ្នា​​ទៅ​ហើយ​ ប៉ុន្តែ​ត្រូវ​បាន​កំលាំង​​ប៉ូលិស​ប៉ុស្តិ៍​​កា​កាប​​ចេញ​អន្តរាគមន៍​​ទាន់​ពេល​ ​ព្រម​ទាំង​​ឃាត់​ខ្លួន​​ភាគី​ទាំង​សង​ខាង​បាន​ចំនួន​៤​នាក់​នាំ​យក​ទៅ​ធ្វើ​ការ​សាក​សួរ​ទៀត​ផង ។ ហេតុ​ការណ៍​​​នោះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០នាទី​ព្រឹក​ថ្ងៃទី​​២៦ ខែធ្នូ​ ឆ្នាំ​២០១០ នៅ​ក្នុង​បរិវេណ​អនុវិទ្យាល័យ​ពោធិចិន​តុង ភូមិ​ប៉ប្រក​ខាង​ត្បូង​ សង្កាត់​​​កាកាប​ ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ ។
យុវជន​ដែល​ត្រូវ​​ប៉ូលិស​​ឃាត់​ខ្លួន​នោះ​ក្រុម​ទី១​ មាន​ពីរ​នាក់​​ម្នាក់​​ឈ្មោះ​​ឈឿន វាសនា អាយុ​១៨​ឆ្នាំ និង​ម្នាក់​ទៀត​ ឈ្មោះ​​​សុខ ដា អាយុ​១៨​ឆ្នាំ​ ពួកគេ​ទាំងពីរ​​នាក់​​ជាកម្មករ​សិប្បកម្ម​តែគជ់​ មាន​ទីលំនៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល​ ប៉ូលិស​​ដក​ហូត​បាន​កាំបិត​ប៉័ងតោ​១​ផងដែរ ។ ចំណែក​ឯក្រុម​ទី២​ ត្រូវ​បាន​គេអះអាង​ថា មាន​​គ្នា​​ច្រើន​ប្រដាប់​ដោយ​​ដំបង​និង​ព្រនង់ ហើយ​ត្រូវ​សមត្ថ​កិច្ច​​​ឃាត់​​ខ្លួន​បាន​២​នាក់​ដែរ​គឺ​ម្នាក់​ឈ្មោះ អន មករា អាយុ​១៧ឆ្នាំ ជាសិស្ស​ថ្នាក់ទី​១០ វិទ្យា​​ល័យ​បូរី​១០០ខ្នង មាន​ទីលំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ និង​ម្នាក់​ទៀត​ឈ្មោះ​កៀត ផាត់យុទ្ធ​ អាយុ​​១៧ឆ្នាំ ជាសិស្ស​​ថ្នាក់​ទី​៩​វិទ្យាល័យ​​ខាង​លើ​ មាន​ទីលំនៅ​ភូមិ​តាងួន សង្កាត់​កាកាប​ ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ​ ។
មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​​កាកាប​បាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់​ខ្លួន​​គូភាគី​​ទំនាស់​ទាំង​សងខាង​​នោះ​មាន​ប្រជាពល​រដ្ឋ​រាយការណ៍​ថា មាន​ជន​ស្ទាវ​២​ក្រុម​មួយក្រុម​ប្រដាប់​ដោយ​ដំបង​ ព្រនង់​ ចបជីក​ស្ទើរ​តែគ្រប់​ដៃ​​​និង​មាន​គ្នា​ច្រើន​ជាង​១០​​នាក់​ និង​មួយ​ក្រុម​​ទៀត​ប្រដាប់​​​ដោយ​កាំបិត​ប៉័ង​តោ​និង​មាន​គ្នា​តិចជាង​កំពុង​ដេញ​វាយ​តប់​គ្នា​ពេញ​ក្នុង ​ទីធ្លា​អនុវិទ្យាល័យ​​ពោធិ​ចិន​តុង​នោះ ។ ​ភ្លាមនោះសមត្ថប៉ូលិស​បាន​ចេញ​ទៅ​អន្តរាគមន៍​​នៅ​កន្លែង​កើត​ហេតុ​ ហើយ​បាន​ឃើញ​ភាគី​ម្ខាង​គឺ​ក្រុម​ទី១​កំពុង​ស្ថិត​នៅ​ក្នុង​វិទ្យាល័យ​​ដោយសារ​​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ច ាក់​សោ​ពីខាង​​ក្រៅ​ជាប់ ។ ឯភាគី​ម្ខាង​ទៀត​គឺ​ក្រុម​ទី២​ នៅ​ខាង​​ក្រៅ​​របង​ដោយ​មាន​ប្រជាពលរដ្ឋ​ចោម​រោម​​មើល​​​យ៉ាង​ច្រើន​​កកកុញ ​ហើយ​ភាគី​ទាំងពីរ​នោះ​អត់​មាន​ឃើញ​នរណា​ម្នាក់​មាន​អាវុធ​នៅ​ក្នុង​ដៃ​ទេព្រោះ​ដឹងថា​​សមត្ថ​កិច្ច​ប៉ូលិ ស​ចុះ​ទៅ​ពួកគេ​បាន​បោះ​ចោល​ដំបង​ព្រនង់​​និង​លាក់​កាំបិត​​អស់​ហើយ​ ខ្លះ​ក៏​បាន​រត់​គេច​ខ្លួន​ដែរ ។ ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះសមត្ថ​កិច្ច​ប៉ូលិស​​​​បាន​ឃាត់​ខ្លួន​ភាគី​ជំលោះ​ទាំង​សង​ខាង​បាន​៤​នាក់​ គឺ​ម្ខាង​ពីរ​នាក់ៗ នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​ធ្វើ​ការ​សាក​សួរ​ ហើយ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​​ពួកគេ​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញទៅ​មក​​ ។
​ភាគី​ក្រុមទី១ បាន​ប្រាប់​ប៉ូលិស​ថា នៅ​វេលា​ល្ងាច​ថ្ងៃទី​២៥ ធ្នូ ប្អូន​ប្រុស​​របស់​ខ្លួន​ម្នាក់​ឈ្មោះ​ឈឿន សម្បត្តិ​ អាយុ​១៤ឆ្នាំ ទៅ​ទទួល​ក្មួយ​ចេញ​​ពី​រៀន​ត្រូវ​​ក្រុម​​របស់​ឈ្មោះ​អន មករា និង​ឈ្មោះ​កៀត ផាត់យុទ្ធ វាយ៣-៤​​ដៃបណ្តាល​ឱ្យ​ដួល​ផ្កាប់​មុខ​ បន្ទាប់​មក​ពួកគេ​​បាន​និយាយសុំ​ទោស​ប្អូន​ខ្លួន​ថា​វាយ​ច្រឡំ​​មនុស្ស​ ។ លុះ​ព្រឹក​ឡើង​ទើប​ពួក​ខ្លួន​ជិះ​ម៉ូតូ​២​គ្រឿង​​គ្នា​៤​នាក់​ទៅ​កាន់​សាលា​នោះ​ដើម្បី​​សួរ​រក​អ្នក​វាយ​ ប្អូនខ្លួន ​​​ក៏​ត្រូវ​ពួក​ពីរ​នាក់​​នោះ​និង​បក្ស​ពួក​​​ជាង​១០​នាក់​ទៀត​ប្រដាប់​ដោយ​ដំបង​ព្រនង់​ និង​ចប​ជីក​ស្ទើរ​គ្រប់​ដៃព័ទ្ធ​វាយ​​ទើបពួកខ្លួន​ទាញកាំបិត​ប៉័ង​តោ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ ​។
ដោយ​ឡែក​ភាគី​​ម្ខាង​ទៀត​បាន​ប្រាប់​ប៉ូលិស​ថា​ ពួកគេ​កំពុង​លេង​បាល់​ដោយ​មិន​ដឹង​ខ្លួន​ស្រាប់​តែ​ឃើញ​ឈ្មោះ​ឈឿន វាសនា និង​ឈ្មោះ​សុខ ដា ព្រមទាំ​ងបក្ស​ពួក​មួយ​ចំនួន​ទៀត​​ជិះ​ម៉ូតូ​​ទៅ​ដល់​​ហើយ​សូរ​ពួកខ្លួន​ថា​ជាអ្នក​វាយ​ប្អូន​ប្រុស​​របស់ ​គេ​ឬ? ពេល​នោះ​ពួកខ្លួន​បាន​បដិសេធ​​ថា​ អត់​បាន​វាយ​ទេ​ ក៏​ស្រាប់​តែ​បក្ស​ពួក​របស់​ជន​ទាំង​នោះ​ដក​ខ្សែ​ក្រវាត់​ក្បាល​ដែក​វាយ​មក​លើ​​ពួកខ្លួន​​ព្រមទាំង​​យកកា ំបិតប៉័ង​តោ​គំរាម​ថែម​ទៀត​ទើប​មានការ​​តតាំង​គ្នា​កើត​ឡើង​ ម្យ៉ាង​ទៀត​​អ្នក​ដៃដល់​​សុទ្ធ​តែ​បាន​រត់​គេច​ខ្លួន​បាត់​អស់ ។​ ទាក់ទិននឹង​ករណី​នេះ​មន្ត្រី​ប៉ូលិស​និយាយ​ថា ពួកគេ​សុទ្ធ​តែប្រកែក​​យក​ត្រូវ​រៀងៗ​ខ្លួន​ តាម​ពិត​ពួកគេ​សុទ្ធតែ​មាន​កំហុស​​ដូចគ្នា​បន្តិច​ម្នាក់​ទើប​ឈាន​ទៅដល់​​ការ​ទាស់​ទែង​គ្នា​បែបនេះ​ ហើយ​ពេល​នេះ​អាណាព្យា​បាល​ទាំង​សង​ខាង​​​សុទ្ធតែ​​ខ្លាំង​មិន​ចេះ​សំរប​សំរួល​​គ្នា​ និង​ចង់​ប្តឹង​ទារ​សំណង​​ជំងឺ​ចិត្ត​ពីគ្នា​​ទៅ​វិញទៅ​មកទៀត​​ ដូច្នេះ​​ហើយ​ទើប​លោក​អធិការ​​បាន​បញ្ជាឱ្យ​ឃុំ​ខ្លួន​ទាំង​សង​ខាង​ដើម្បី​ធ្វើការ​អប់រំ​​តែម្តង ៕