កាលពីពេលថ្មីៗនេះគេសង្កេតឃើញនាង Kristen Stewart និងអតីតមិត្តប្រុស Robert Parttinsonបានឡើងយន្តហោះផ្ទាល់ខ្លួនចេញដំណើរទៅណាក៏មិនដឹងតែ ២ នាក់។
ជុំវិញភាពមន្ទិលនេះក្រុមអ្នកសារព័ត៌មានបានតាមប្រមាញ់រកការពិតក៏ដូចជាបានជួបសម្ភាសន៍ផ្ទាល់ជាមួយនិងអតីតគូស្នេហាទាំង ២ នេះ។ ក្នុងនោះតារាវ័យ ២៦ ឆ្នាំ Robert Parttinson បានប្រាប់ដោយមិនលាក់លៀមថា ពួកគេបានសម្រេចចិត្តថាឈប់ប្រកាន់រឿងកាលពីខែសីហាហើយវិលរកគ្នាវិញហើយ។
ជាមួយគ្នានេះនាង Kristen Stewart ក៏ទើបនឹងទិញផ្ទះថ្មីផងដែរដែលមានតម្លៃជាង ២ លានដុល្លានាងក៏បានប្រាប់ផងដែរថា នាងពិតជាបានធ្វើខុសកាលពីខែសីហា កន្លងមកនេះដែលបណ្ដាលអោយខ្លួនបានបាត់បង់មិត្តប្រុសដ៏ល្អម្នាក់ ហើយទោះបីជាខ្លួនខំអង្វរយ៉ាងណាក្ដីក៏មិត្តប្រុសរបស់នាងមិនព្រមវិលវិញដែរ តែមូលហេតុពិតដែលនាំអោយពួកគេវិលត្រលប់មកសភាពដើមវិញនោះគឺព្រោះតែពួកគេទាំង ២ អាណិតដល់ Bear ដែលជាឆ្កែសំណព្វរបស់ពួកគេទាំង ២។
បញ្ហាសត្វចិញ្ចឹមនេះពួកគេបានប្ដឹងគ្នាម្ដងមកហើយដែលម្នាក់ៗចង់បានសិទ្ធិមេបាលើសត្វចិញ្ចឹមនេះរៀងៗខ្លួន ប៉ុន្តែលើកនេះមិនចាំបាចប្ដឹងគ្នាទៀតនោះទេ ព្រោះពួកគេបានវិលមករស់នៅជុំគ្នាវិញហើយ ជាមួយគ្នានេះ Robert ក៏បានប្រាប់ផងដែរថាគេទាំង ២ កំពុងតែមានគំរោងក្នុងការរៀបការក្នុងពេលឆាប់ៗ៕
ដោយ៖ ម៉ូកាប្រភពពី៖ K14