ជុំវិញរឿងរ៉ាវតារាគូស្នេហាយូរអង្វែងគឺ Robert Pattinson និងនាង Kristen Stewart ដែលបានបែកបាក់គ្នាកាលពីខែសីហាកន្លងមកនេះនោះ ពួកគេបានជានាគ្នាវិញហើយ ជាមួយគ្នានេះ Rob' បានប្រាប់ថាកំពុងតែមានគំរោងរៀបការទៀតផង។/កាលពីសប្ដាហ៍មុននេះ Kristen និង Rob បានបង្ហាញខ្លួននៅក្នុងកម្មវិធីជប់លៀងអាហារពេលល្ងាចមួយនៅក្នុងទីក្រុង New York។ ដែលគូស្នេហ៍មួយគួនេះបានបង្ហាញខ្លួននាម៉ោងប្រមាណ ១០ យប់ហើយមើលទៅគឺពួកគេនៅតែស្និទ្ធស្នាលដដែលព្រោះឃើញថា Robert នៅតែកាន់ដៃនាង Kristenជាប់មិនលែងទាល់តែសោះ៕

/

ដោយ៖ ម៉ូកាប្រភពពី៖ dnaindia