ជុំវិញគូស្នេហា Twilight នាង Kristen Stewart និង Robert Pattinson វិញនោះហាក់ដូចជាស្ងប់ស្ងាត់ខណៈដែលពួកគេទាំង ២ កំពុងតែមានក្ដីសុខ។
ហើយថ្មីៗនេះមានទំព័រជាច្រើនបានចែកផ្សាយរឿងមួយដែលមិនទាន់មានការ Confirm ដែលគេថានាង Kristen Stewart មានផ្ទៃពោះជាមួយនឹង Robert។ បើតាមដឹងព័ត៌មានដែលច្បាស់បំផុតនោះគឺពួកគេទាំង ២ មានគំរោងនឹងរៀបការក្នុងពេលឆាប់ៗ ប្រហែលជាក្នុងខែមករា ឬក្នុងត្រីមាសទី ១ នៃឆ្នាំក្រោយនេះ ព្រោះគេក៏បានប្រាប់ផងដែរថាពួកគេកំពុងស្រមៃមុខកូនដំបូងក្នុងឆ្នាំ ២០១៣។ជាមួយគ្នានេះផងដែរនាង Kristen Stewart គឺជាតារាស្រីដែលរកប្រាក់បានច្រើនបំផុតក្នុងតារាងតារាភាពយន្តស្រីហូលីវូដ ប្រចាំឆ្នាំ ២០១២៕
ដោយ៖ ម៉ូកាប្រភពពី៖ K14