ខេត្តកំពង់ធំ ៖ ក្នុងឆ្នាំ២០១០ បទល្មើសព្រហ្មទណ្ឌនៅគ្រប់មូលដ្ឋានទូទាំងខេត្តមានការថយចុះជាងឆ្នាំកន្លងមក តែបទល្មើសចាប់រំលោភសេពសន្ថវៈមានការកើនឡើង ដែលបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវអំពីមូលហេតុដែលជាឫសគល់ដើម្បីដា ក់ចេញនូវវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា បទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ២០១០នេះ កើតឡើងចំនួន១១៨លើក ថយចុះជាងឆ្នាំកន្លងមក២៩លើក ក្នុងនោះបទល្មើសឧក្រិដ្ឋ៤៩លើក ថយចុះ៣លើក និងបទល្មើសមជ្ឈិម៦៩លើក ថយចុះ២៦លើក។ បទល្មើសឧក្រិដ្ឋដែលកើតឡើងចំនួន៤៩លើក រួមមានប្លន់ប្រដាប់អាវុធ៦លើក ឃាតកម្ម១៥លើក នាំមនុស្សចេញខុសច្បាប់២លើក អំពើចាប់រំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភកើតមាន២៦លើក។ រីឯបទល្មើសមជ្ឈិមកើតមានចំនួន៦៩លើក រួមមាន អំពើចោរកម្ម២៦លើក ទំនាស់បង្ករបួសស្នាម៣០លើក បៀតបៀនកេរ្តិ៍ខ្មាស២លើក ឆបោក១លើក ហិង្សាក្នុងគ្រួសារ៦លើក និងបទល្មើសផ្សេងៗ៤លើក។
គ្រោះមហន្តរាយដែលបង្កឡើងដោយបទល្មើសព្រហ្មទណ្ឌខាងលើ បណ្តាលឱ្យមនុស្សស្លាប់សរុប១៣នាក់ របួស៥១នាក់ អ្នករងគ្រោះ២៦នាក់ បាត់បង់ម៉ូតូអស់២២គ្រឿង ចិញ្ចៀនពេជ្រ២វង់ ចិញ្ចៀនមាស៣ជី ប្លាទីន១០តម្លឹង ទូរស័ព្ទ៧គ្រឿង វិទ្យុទាក់ទង១គ្រឿង អាវុធខ្លី៣ដើម ប្រាក់រៀល១.៣២០.០០០រៀល ប្រាក់ដុល្លារ៨០០ដុល្លារ ខ្សែភ្លើងប្រវែង១០០ម៉ែត្រ ជ័រកៅស៊ូ៧គីឡូក្រាម និងខូចខាតដើមកៅស៊ូ២.៨៥៣ដើមទៀតផង។ ដើម្បីរួមចំណែកការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ កងកំលាំងនគរបាលខេត្តគ្រប់លំដាប់ថ្នាក់បានសហការគ្នាចុះបង្ក្រាបបទ ល្មើសព្រហ្មទណ្ឌខាងលើបានសរុប១០១ករណី ចាប់ខ្លួនជនល្មើស១២៧នាក់ ក្នុងនោះបង្ក្រាបជាក់ស្តែង៥៧ករណី ចាប់ជនល្មើសបាន៦៧នាក់ និងបង្ក្រាបតាមការស្រាវជ្រាវ៤៤ករណី ចាប់ជនល្មើសបាន៦០នាក់។ ទន្ទឹមនេះក៏បានចុះបង្ក្រាបតាមដីការបស់តុលាការចំនួន៣០ដីកា ឃាត់ខ្លួនជនល្មើសបាន៣០នាក់ផងដែរ។ ដោយឡែកចំពោះការអនុវត្តសារាចររបស់រាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើង ជាលទ្ធផលកំលាំងនគរបាលខេត្តបានចុះធ្វើការផ្សព្វផ្សាយអប់រំដល់ក្រុមយុវជននៅតាមគ្រឹះស្ថ ានសិក្សា និងតាមភូមិ-ឃុំបានចំនួន១៣លើក។
ទន្ទឹមនេះក៏បានយកចិត្តទុកដាក់ចុះបង្ការទប់ស្កាត់សកម្មភាពបង្កការអុកឡុកតាមវិធានការរ ដ្ឋបាលបាន១៥លើក មានមុខសញ្ញា៤៣នាក់ ក្នុងនោះ១១លើក មានមុខសញ្ញា៣៩នាក់ សមត្ថកិច្ចបានអប់រំ និងឱ្យអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត និង៤លើកមានមុខសញ្ញា៤នាក់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្នុងរបាយការណ៍ក៏បានកត់សំគាល់ឱ្យដឹងថា ចំនួនបទល្មើសជារួមមានការថយចុះ តែបទល្មើសឧក្រិដ្ឋនៅតែបន្តកើតមាន និងថយចុះតិចតួចប៉ុណ្ណោះ។ ដោយឡែកអំពើចាប់រំលោភសេពសន្ថវៈដែលជាបទល្មើសឧក្រិដ្ឋបែរជាមានការកើនឡើងជាងឆ្នាំ មុន គឺកើតឡើង២៦លើកលើ១៨លើក ដែលបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសិក្សាស្រាវជ្រាវពីមូលហេតុដើម្បីដាក់ចេញនូ វវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ រីឯបទល្មើសមជ្ឈិមជាទូទៅមានការថយចុះជាងមុនទាំងអំពើចោរកម្ម និងបង្ករបួសស្នាម ប៉ុន្តែករណីលួចកាច់សោយកម៉ូតូតាមទីប្រជុំជន តាមសាលា និងតំបន់ជនបទមួយចំនួននៅតែកើតមាន ទោះបីមានការបង្ក្រាបជាបន្តបន្ទាប់ពីកំលាំងសមត្ថកិច្ចក៏ដោយ ដែលករណីនេះទាមទារការចូលរួមពីម្ចាស់ម៉ូតូ គឺត្រូវរក្សាស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់៕