ការរស់នៅ៖ ប៊ីគីនី គឺជាឈុតសំលៀកបំពាក់ហែលទឹកដ៏ស្រស់ស្អាត និងពេញនិយមមួយសំរាប់នារីៗ វ័យក្មេងដ៏ទាន់សម័យ ស្លៀកបញ្ចេញសាច់ដ៏សខ្ចី ដើរកំសាន្តនៅលើឆ្នេរដើម្បីបង្ហាញភាពទាក់ទាញ និងបង្អួតបុរសៗ ឱ្យឈ្លក់វង្វេង។
ប៉ុន្តែ ថ្មីៗ នេះ មានស្រ្តីចំណាស់ម្នាក់ ឈ្មោះ Cayetana Fitz Jame អាយុ ៨៦ឆ្នាំ បានមកកំសាន្តនៅលើកោះ Formentera នៅក្នុងប្រទេសអេស្បាញ ជាមួយនឹងកូនស្រី និងប្តីរបស់គាត់ នៅថ្ងៃសំរាកចុងសបា្តហ៍ អមជាមួយនឹងឈុតប៊ីគីនីដ៏ស្រស់ឆើតឆាយ បញ្ចេញសាច់ដ៏ស ជ្រីវជ្រួញរបស់គាត់ ដើរកាត់ហ្វួងមហាជន ដោយភាពខ្លាហាន និងមិនខ្មាសអៀន។
លោកស្រី បាននិយាយថា ខ្ញុំស្លៀកសំលៀកបំពាក់ប៊ីគីនីនេះ គឺចង់រំលឹកដល់អនុស្សាវរីយរបស់ខ្ញុំជាមួយនឹងប្តីរបស់ខ្ញុំ កាលពីយើងទាំង ២នាក់ បានស្រឡាញ់គ្នាដំបូង នៅពេលខ្ញុំមាន វ័យ ២៥ឆ្នាំ ខ្ញុំ និងប្តីរបស់ខ្ញុំ បានស្លៀកឈុតប៊ីគីនី ទៅលេងនៅសមុទ្រជាមួយគ្នា៕


ដោយ៖ វណ្ណៈប្រភព៖ glamour