គ្រឿង​ផ្សំ​-បង្គា -មឹកស្រស់​-ក្ដាមថ្ម-​ ឆ្អឹង​ស៊ុប-ផ្សិត​ម្ជុល-ម្រះ -ជីរណា -ជីរវ៉ាន់ស៊ុយ -មីសួរ -​មី

width=456

គ្រឿង​ផ្សំ​រសជាតិ-ទឹក​ត្រីកោះកុង-ទឹក​ត្រី-ម្សៅ​ស៊ុប-អំបិល-ស្ករស-​ប៊ីចេង

វិធី​ធ្វើ ដំបូង​ត្រូវ​ធ្វើ ​ទឹក​ត្រី​កោះកុង​ ដោយ​យក​ខ្ទឹម​ស បុក​ជាមួយ​ម្ទេស រួច​បន្ថែម​ស្ករស ប៊ីចេង និង​ ទឹក​ត្រី​ចូល។ ដើម្បី​ឱ្យ ​ ទឹក​ត្រី​​ខាប់​  ត្រូវការ​ដាក់​ម្ទេស  និង ​ខ្ទឹម​ស​ឱ្យ​ច្រើន​ទើប​ហឹរ​ឆ្ងាញ់។ ​បន្ទាប់មក  យក​ឆ្អឹង​ជ្រូក​មក ​រម្ងាស់​ធ្វើ​ជា​ទឹកស៊ុប ដោយ​បន្ថែម​ នូវ​គ្រឿង​ផ្សំ​រសជាតិ​រួមមាន ម្សៅស៊ុប អំបិល ស្ករស ប៊ីចេង និង​ ទឹកត្រី​បន្តិច​ចូល។

ចុងក្រោយ ​ ត្រូវ​ដួស​ទឹក​ស៊ុប  ​ដាក់​ក្នុង​ឆ្នាំង  ​​នៅ​លើ​ចង្ក្រានភ្លើង  ពេល​ដែល​ទឹក​ស៊ុប​ពុះ​​ ត្រូវដាក់​ម្រះ  ​មឹក បង្គា​​​ ​មីសួរ ឬ​ មី​ចូល ជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian