ខេត្ត​ស្ទឹង​ត្រែង​ ​៖ ក្មេង​ស្រី​រង​គ្រោះ​​អាយុ​ទើប​តែ​៣​ឆ្នាំ ​បានទទួល​រង​ការ​ចាប់​រំលោភយ៉ាង​ឃោរ​ឃៅ​ពី​ជន​ល្មោភ​តណ្ហា ​​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៧ ធ្នូ ខណៈ​ដែល​ឪពុក​ ម្តាយ​នាង​មិននៅ​ផ្ទះ។ លោក​ពុត ហូយ អាយុ​៣២​ឆ្នាំ រស់​នៅ​ស្រុក​សៀម​បូក​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៧ ធ្នូ ២០១០​ ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ពេជ្រ​ ប៊ុន​សឿន អាយុ​២០​ឆ្នាំ រស់​នៅ​ឃុំ​កោះ​ស្រឡាយ​ ស្រុក​សៀម​បូក បច្ចុប្បន្ន​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ផ្ទះ​បង​ស្រី​របស់​ខ្លួន​​។ ជន​នេះ​បាន​​បបួលឪពុក​ក្មេង​ស្រី​រង​គ្រោះ​ទៅ​រក​សត្វ​ក្នុង​ព្រៃ​។ ពេល​នោះ​​ឪពុក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​មុន​ដោយ​ទុកឱ្យ​​ប្រពន្ធ​ និង​កូន​តូច​ពីរ​នាក់​នៅ​ផ្ទះ​ ម្នាក់​អាយុ​៣​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​ជាង​១ឆ្នាំ ពេល​​នោះ​ជន​សង្ស័យ​ក៏​បាន​ប្រើ​ល្បិច​ឱ្យ​ស្ត្រី​ជា​ម្តាយ​ទៅ​រក​ទិញ​ប្រេង​បំភ្លឺ​ ​ឆក់​ឱកាស​នោះ​ហើ​យ ​ដែល​ជន​សង្ស័យ​ចាប់​រំលោភ​កូន​ស្រី​។
តាម​ប្រភព​​ឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​ពេល​ទៅ​ដល់​ព្រៃមិន​ឃើញ​ជន​សង្ស័យ​​ក៏ត្រឡប់​​មក​ផ្ទះ​វិញ​ ស្រាប់​តែ​ឃើញ​កូនស្រី​​របស់​ខ្លួន​យំ​ ហើយ​ឃើញ​ប្រដាប់​ភេទ​របស់​កូន​មាន​ស្នាម​របួស​ទៀត​នោះ​ ទើប​ដឹង​ថា ជន​សង្ស័យ​បាន​ចាប់​រំលោភ​កូន​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះបាន​​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការ​ដ្ឋាន​ស្រុក​សៀម​បូក​។ បច្ចុប្បន្ន​ជន​សង្ស័យ​ស្ថិត​ក្នុង​ការ​តាមចាប់​ខ្លួន​ពី​​សមត្ថ​កិច្ច​ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ផ្ល ូវ​ច្បាប់​។ មន្ត្រី​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស​ និង​ការ​ពារ​អនីតិ​ជន​បានឱ្យ​ដឹង​​ថា ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បន្ទាប់​ពី​ប្រព្រឹត្ត​អំពើ​អមនុស្ស​ធម៌​​ទៅ​លើ​ក្មេង​ស្រី​ដែល​ទើប​តែ​​មាន ​អាយុ​៣​ឆ្នាំ​ ខណៈ​ដែលឪពុក​ ម្តាយ​ពុំ​បាន​នៅ​ផ្ទះ​។ ក្រោយ​មក​ឪពុក​ម្តាយ​ជន​រង​គ្រោះ​​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការ​ដ្ឋាន​ស្រុក​ និង​បន្ត​ទៅ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស​ និង​ការ​ពារ​អនីតិ​ជន​ខេត្តស្វែង​រក​ការ​គាំ​ទ្រ​ពី មន្ទីរ​កិច្ច​ការ​នារី​ផង​ដែរ៕