រាជធានី​ភ្នំពេញ ៖ លោកអ៊ាង សុផលែ្លត ​ជំនួយការសមេ្តចតេជោនា​យករដ្ឋមន្រ្តី​ហ៊ុន សែន​ ប្រាប់ឱ្យដឹងថា ​លោក​ CHRISTIAN CONNAN ​ឯកអគ្គរដ្ឋ​ទូតថ្មី​​នៃ​សា​ធា​រណ​រដ្ឋ​​បារាំង​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​​បាន​​ជំរាប​​ជូន​សមេ្ត ច​តេជោ​នាយករដ្ឋ​មន្រ្តីថា ​លោក​​មាន​មោទនភាព​ ​និង​សប្បាយ​រីករាយ​​យ៉ាង​ខ្លាំង​​ដែល​បាន​មក​បំពេញ​បេសកម្ម​ការទូត​​នៅ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ ។ ​លោក​​​នឹង​​បន្ត​រាល់​​កិច្ច​ការ​ទាំង​ឡាយ​ដែល​លោក​​រដ្ឋ​​មន្រ្តី​​ការ​​បរ​ទេស​​បារាំង​និងរដ្ឋមន្រ្តី ការបរទេស​កម្ពុជា​បាន​ចុះ​ហត្ថ​លេខាឲ្យរូបលោកយកកិច្ចព្រមពៀងនោះ ដើម្បីធ្វើជាបន្ទាត់នៃការងាររបស់លោកនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ក្នុងន័យពង្រីកកិច្ចសហ​ប្រតិបត្តិការទាំងវិស័យនយោបាយ សេដ្ឋកិច្ច​និងវិស័យដទៃទៀតដែលមានស្រាប់​កន្លង​​មក ។
លោកអ៊ាង សុផលែ្លត​ ប្រាប់ឲ្យដឹងបែប​នេះ​នាព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០១០ នៅវិមាន​សន្តិ​ភាពនៃទីស្តីការនាយករដ្ឋមន្រ្តីក្នុងឱកាសដែល​លោក CHRISTIAN ចូលជួបសំដែងការគួរសមជាមួយសមេ្តចតេជោនាយករដ្ឋមន្រ្តី ខណៈ​លោកត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវិសា​មញ្ញ និង​ពេញសមត្ថភាពប្រចាំនៅកម្ពុជា ។ លោកឯក​អគ្គ​រដ្ឋ​ទូត​ក៏បានជំរាបសមេ្តច តេជោនាយករដ្ឋមន្រ្តីអំពីការវិវត្តនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចជាមួយកម្ពុជា គឺកិច្ចសហប្រតិបត្តិការក្នុងការនាំផលិតផលកសិ​កម្មពីកម្ពុជាគឺអង្ករកម្ពុជាទៅ​កាន់​ប្រទេស​បារាំង​និងការចា ប់អារម្មណ៍របស់ក្រុម​ហ៊ុនបារាំងទៅ​លើ​ប្រព័ន្ធទូរគមនាគមន៍កម្ពុជា ។
ជាការឆ្លើយតប សមេ្តច​តេជោ​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ ចំពោះលោក CHRISTIAN ដែលត្រូវបាន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា ។ សមេ្តច បានស្វាគមន៍នូវអ្វីដែលលោក​ឯកអគ្គ​​រដ្ឋ​ទូត​បាន​លើកឡើងក្នុងន័យយកចិត្តទុកដាក់ពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិការជាមួយកម្ពុជា​ក៏ដូច​ជាក្នុងវិស័យសេដ្ឋកិច្ច ពិសេសការនាំអង្ករចេញពីកម្ពុជាទៅ​ប្រទេស​បារាំង ។
សមេ្តចមានប្រសាសន៍ថា​វិស័យកសិកម្ម គឺជាវិស័យសំខាន់ជាវិស័យអាទិ​ភាព​របស់កម្ពុជា ។ កម្ពុជាមិនត្រឹមតែចង់បាន​ការនាំអង្ករ ចេញពីកម្ពុជាទៅប្រទេសក្រៅទេ កម្ពុជាចង់បាន​អ្នកវិនិយោគមកកែច្នៃផលិតផលកសិកម្ម ហើយនាំចេញតែម្តង ។ ក្នុងន័យនេះ សមេ្តច​បានជំរាបលោកឯកអគ្គរដ្ឋទូតបារាំងថាកម្ពុជា​មានមហិច្ឆតាចង់ក្លាយជាប្រទេសនាំអង្ករ​ចេញទី៣ ឬទី៤នៅក្នុងពិភពលោក ព្រោះថា កម្ពុជានៅមានសក្តានុពលយ៉ាងច្រើនដែលអាច
ជំរុញការដាំ់ដុះ និងបង្កើនផលិតផលអង្ករ​សំរាប់​នាំចេញ ។ ពាក់ព័ន្ធនឹងគោលបំណងរបស់ក្រុម​ហ៊ុនទូរគមនាគមន៍បារាំងដែលចង់មកវិនិយោគ​នៅកម្ពុជានោះ សមេ្តចបានមានប្រសាសន៍ជូនពរឲ្យមានការចរចា​ប្រកបដោយ​ជោគជ័យជាមួយនឹងក្រុមហ៊ុនឯកជននៅកម្ពុជា ។
បន្ទាប់ពីបានស្វាគមន័និងសំដែងការគួរសម​ជាមួយលោក CHRISTIAN CONNAN រួចមក នៅព្រឹកថ្ងៃដដែលសមេ្តចតេជោនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏បានទទួលជួបលោក U WIN SHIEN ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ាចូល​ជំរាបលាក្នុងឱកាសដែលលោកបញ្ចប់​បេសក​កម្មការទូតនៅកម្ពុជា ។ លោកឯក​អគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​សមេ្តចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រាជ​រដ្ឋាភិបាលកម្ពុជាមន្រ្តីរាជការកម្ពុជាទាំង​អស់​ដែល​​បានជួយគាំទ្របេសកកម្មការទូតរបស់​លោកនៅកម្ព ុជា បានទទួលជោកជ័យ ជា​ពិសេសការណែនាំរបស់សមេ្តចតេជោនាយករដ្ឋ​មន្រ្តីធ្វើឲ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជាមានការងាយស្រ ួល និងដំណើរការ​ទៅ​បាន​រលូន​​ល្អប្រសើរ ។
លោកមានប្រសាសន៍ថា លោក​បានសងេ្កត​ឃើញការរីកចំរើនលូត​លាស់ ការ​អភិវឌ្ឍ​របស់​កម្ពុជាយ៉ាងឆាប់រហ័ស​នៅលើឆាកជាតិ និងលើ​ឆាកអន្តរជាតិ ។ ក្នុងន័យ​នេះលោកសូមអបអរ​សាទរជូនចំពោះសមេ្តច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ​ក៏​ដូច​ជារដ្ឋាភិបាលទាំងមូល ។ សន្តានចិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា លោកនឹង​ពាំនាំនូវសន្តានចិត្តនេះជំរាបជូនប្រជាជនមីយ៉ាន់​ម៉ា ដើម្បីឲ្យបានយល់ដឹង ។ ជាការឆ្លើយតបសមេ្តចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក U WIN SHIEN ដែលបានប្រឹង ប្រែង អស់ពីចិត្តនៅពេលដែលលោកបំពេញការទូត​នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះបានរៀប ចំឲ្យលោកនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ាបានមក​ចូល​​រួម​​កិច្ចប្រជុំ CLMV ACMEC​ និងការ​ងារជាច្រើនទៀតក្នុងន័យពង្រឹង និងពង្រីក​​កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ។ សមេ្តចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរ គុណនិងជូនពរឲ្យលោក U WIN SHIEN បានទទួលជោគជ័យជាបន្តទៀតនៅក្នុងបេសកកម្មការទូតរបស់លោកនៅប្រទេសអ៊ីតាលី ៕