អាប់ហ្គានីស្ថាន៖ តាមសេចក្ដីរាយការណ៍របស់ពត៌មាន CNN បានអោយដឹងថា ថ្មីៗនេះពួកក្រុមតាលីបង់ជ្រុលនិយម បានធ្វើរឿងអមនុស្សធម៌មួយ ដែលគួរអោយខ្លាចបំផុត។ ពោលគឺកាលពីដើមសប្ដាស៍នេះ ស្រ្ដីម្នាក់ត្រូវបានពូក តាលីបង់បានចាប់ចង ហើយអោយនាងឈរចំកណ្ដាលហ្វូងមនុស្ស ដើម្បីអោយពូកគេបាញ់នាងតាមទំនើងចិត្ត។ តាមសេចក្ដីរាយការណ៍ខាងលើបានអោយដឹងថា ពូកគេធ្វើបែបនេះ ព្រោះគេបានចោទប្រកាន់ស្រ្ដីនោះថា ជាមនុស្សស្រីដែលផិតក្បត់នឹងស្វាមីរបស់នាង។
នាង Allash ជាស្រ្តីវ័យក្មេងម្នាក់ដែលរស់នៅប៉ែកខាងជើងទីក្រុង កាប៊ុល (Kabul) ត្រូវបានទ្រហ៊ោយំយ៉ាងខ្លាំង នៅពេលដែលរូបនាងត្រូវបានបុរសពីរនាក់ចាប់ចង ហើយបណ្ដើរទៅទីលានពិឃាត។ នាង Allash ត្រូវាបានគេជេរប្រទេចមើលងាយយ៉ាងខ្លាំង ពីការចោទប្រកាន់ថានាង ជាមនុស្សស្រីដែលបានផិតក្បត់នឹងប្ដីរបស់នាង។ ទន្ទឹមនឹងការជេរមើលងាយនោះ ពួកបុរសជាច្រើនរាប់រយនាក់ ក៏បានស្រែកឡើងថា ព្រះជាអាទិទេពនៃមនុស្ស' (God is great) ។ ទីបំផុតនាង Allash ត្រូវបានគេបាញ់ទៅលើរូបនាងចំនួន ៩ គ្រាប់ដោយកំភ្លើងម៉ាក AK- 47 ។
ទង្វើដ៏សាហាវយង់ឃ្នងនេះ សហរដ្ឋអាមេរិកក៏បានមានប្រតិកម្មយ៉ាងខ្លាំងដែរថា អាប់ហ្គានីស្ថាន គួរតែលុបបំបាត់ច្បាប់ដ៏ចាស់គម្រិលនេះទៅ។ ទន្ទឹមនឹងនេះ អ្នកស្រីក្រសួងការបរទេស សហរដ្ឋអាមេរិក Hillary Rodham Clinton ក៏បានចេញសេចក្ដីថ្លែងការមួយថា ទង្វើបែបនេះ ជាទង្វើប្រឆំាងនឹងមនុស្សជាតិយ៉ាងច្បាស់ ដូច្នេះគ្រប់បណ្ដាប្រទេសទាំងអស់គួរតែលុបបំបាត់ចោលអោយអស់។ លើសពីនេះទៅទៀតវាក៏ជាការប្រឆាំងនឹងច្បាប់អង្គការណាតូ (Nato) ផងដែរ លោកស្រីបានបញ្ចាក់យ៉ាងធ្ងន់ ។ ហើយនេះជាវីដេអូរក្លីបដែលបង្ហាញពីការបាញ់ទៅស្រីជាស្រ្ដីជនជាតិតាលីបង់រូបនេះ។ សូមចុចដើម្បីមើល៖
ដោយ៖ សារិនប្រភព៖ nydailynews