រាជ​ធានី​ភ្នំពេញ​ ​៖ សមា​គម​អតីត​និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​ជប៉ុន​បាន​រៀប​ចំ​ពិធី​លៀង​សាយ​ភោជន៍​​បូ​ណេន​កៃ​ឆ្នាំ​២០ ១០ នៅ​សណ្ឋា​គារ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូ ក្រោម​អធិបតី​ភាព​លោក​ជំទាវ​ម៉ែន សំអន ឧប​នាយក​រដ្ឋ​មន្ត្រី​​ប្រចាំ​ការ​។ លោក​ជំទាវ​ម៉ែន សំអន​ បាន​ថ្លែង​ថា ពិធី​បូណេន​កៃ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​លើក​ទី​២​នា​ពេល​នេះ​គួរ​បន្ត​​ឱ្យ​មាន​នាឆ្នាំ​បន្ទាប់​ៗ​ទៀត​ ព្រោះ​ពិធី​នេះ​មិន​ត្រឹម​តែ​ផ្តល់​ឱកាស​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​ក្នុង​ចំណោម​អតីត​និស្សិត​ខ្មែរ​ដែល​ធ ្លាប់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើត​ជា​វេទិកា​ជួប​ជុំ​គ្នា​រវាង​តំណាង​រាជ​រដ្ឋា​ភិ​បាល​នៃ​ព្រះ​រាជា​ណា​ចក្រ​ កម្ពុជា និង​តំណាង​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា តំណាង​ការិយា​ល័យ​ប្រចាំ​នៅ​កម្ពុជា​នៃ​ទី​ភ្នាក់​ងារ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​ជប៉ុន​(JICA) តំណាង​​ចេត​ត្រូ​(JETRO) តំណាង​សមា​គម​ធុរ​កិច្ច​ជប៉ុន​នៅ​កម្ពុជា​​ និង​សហ​គមន៍​ជន​ជាតិ​ជប៉ុន​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ផង​ដែរ​។ ខ្ញុំ​នៅ​ចាំ​បាន​ថា ពិធី​លៀង​សាយ​ភោជ​ន៍​នា​ឆ្នាំ​២០០៩​កន្លង​មក​ មាន​បរិយា​កាស​ពោរ​ពេញ​ទៅ​ដោយ​ភាព​រីក​រាយ​ស្និទ្ធ​ស្នាល​រាក់​ទាក់ ព្រម​ទាំង​បាន​បង្កើត​នូវ​បណ្តាញ​ទំនាក់​ទំនង​ និង​ការ​ចែក​រំលែក​ព័ត៌​មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ផុល​ផុស។
ជាក់​ស្តែង​តាម​រយៈ​របាយ​ការណ៍​របស់​លោក​ហេង​ សួរ ប្រធាន​សមា​គម​ដែល​បាន​ថ្លែង​មុន​នេះ​យើង​សង្កេត​ឃើញ​ថា ចំនួន​អតីត​និស្សិត​ខ្មែរ​ដែល​ធ្លាប់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ដែល​អាច​​ទំនាក់​ទំនង​គ្នា​បាន​មាន​ការ​ កើន​ឡើង​ពី​ចំនួន​១៧២​នាក់​នា​ឆ្នាំ​ចាស់​ដល់​៣២១​នាក់​ នា​ឆ្នាំ​ថ្មី​នេះ ហើយ​ចំនួន​ភ្ញៀវ​កិត្តិ​យស​ជប៉ុន​ដែល​អញ្ជើញ​ចូល​រួម​នា​ថ្ងៃ​នេះ​ក៏​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០០៩​កន្ លង​មក​ ជា​ពិសេស​ភ្ញៀវ​កិត្តិ​យស​ធុរ​កិច្ច​ជន​ជប៉ុន​។ ខ្ញុំ​សង្ឃឹម​ថា ការ​ជួបជុំ​នា​ឆ្នាំ​នេះ​នឹង​រឹត​តែ​បង្ក​ឱ្យ​មាន​ភាព​រីក​រាយ​ស្និទ្ធ​ស្នាល​ និង​ការ​ចែក​រំលែក​ព័ត៌​មាន​រវាង​គ្នា​ ព្រម​ទាំង​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​ពង្រឹង​នូវ​ចំណង​មិត្ត​ភាព​រវាង​ប្រ​ជា​ជន​កម្ពុជា​ និង​ប្រជា​ជន​ជប៉ុន​។
ក្នុង​នាម​រាជ​រដ្ឋា​ភិ​បាល​ និង​ប្រជា​ជន​កម្ពុជា​ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដោយ​ស្មោះ​ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​រដ្ឋា​ភិ​បាល​ និង​ប្រជា​ជន​ជប៉ុន​ដែល​ជានិច្ច​កាល​តែង​តែ​ផ្តល់​ការ​ឧបត្ថម្ភ​គាំ​ទ្រ​ ទាំង​ផ្នែក​បច្ចេក​ទេស​ និង​ហិរញ្ញ​វត្ថុ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មក​ដល់​កម្ពុជា​ក្នុង​ដំណើរ​ការ​កសាង​សន្តិ​ភាព​ បង្រួប​បង្រួម​ជាតិ​ ស្តារ​ និង​អភិវ​ឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ រួម​ទាំង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ផង​ដែរ​។ ជប៉ុន​ជា​​ប្រទេស​អភិ​វឌ្ឍ​ដែល​ប្រកាន់​និន្នា​ការ​សេដ្ឋ​កិច្ច​ទី​ផ្សារ​សេរី​មុន​គេ​ដែល​បាន​ផ្តល់​អាហា រូប​ករណ៍​ដល់​សិស្ស​ និស្សិត​កម្ពុជា​ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​បារីស​។ គិត​ពី ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០១០​នេះ​មាន​សិស្ស​ និង​និស្សិត​ខ្មែរ​ជាង​១.៥០០​នាក់​បាន​និង​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ វត្ត​មាន​អតីត និស្សិត​ខ្មែរ​ដែល​បាន​ទទួល​អាហារូប​ករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​នៅ​ទី​នេះ​នា​ថ្ងៃ​នេះ​ជា​សក្ខី​កម្ ម​មួយ​ក្នុង​ចំណោម​សមិទ្ធ​ផល​ជា​ច្រើន​នៃ​ការ​ចូល​រួម​ចំណែក​របស់​រដ្ឋា​ភិ​បាល​ និង​ប្រជា​ជន​ជប៉ុន​។
ដោយ​មាន​ការ​ឈ្វេង​យល់​យ៉ាង​ច្បាស់​អំពី​តួ​នាទី​ និង​សារ​សំខាន់​នៃ​ធន​ធាន​មនុស្ស​ក្នុង​ការ​លើក​កំពស់​នូ​វ​ប្រសិទ្ធ​ភាព​ ផលិត​ភាព រក្សា​ភាព​ប្រកួត​ប្រជែង​ ស្រូប​យក​នូវ​បច្ចេក​វិទ្យា​ថ្មី និង​ទាក់​ទាញ​វិនិ​យោគ​បរទេស​ដើម្បី​រក្សា​កំណើន​សេដ្ឋ​កិច្ច​ និ​ងកាត់​បន្ថយ​ភាព​ក្រី​ក្រ​នោះ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ជា​ប្រមុខ​បាន​ចាត់​ទុក​ការ​អភិ​វឌ្ឍធន​ធាន​មនុស្ស​ជា​វិស័យ​ដែល​មាន​អាទិ​ភាព​ខ្ពស់​ដូច​ដែល​បាន​រំលេច​ឡ ើង​ក្នុង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដើម្បី​កំណើន​ការ​ងារ​ សម​ធម៌​ និង​ប្រសិទ្ធ​ភាព​​នៅ​កម្ពុជា​ដំណាក់​កាល​ទី​២ និង​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ឆ្នាំ​២០០៩​-២០១៣។ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ចំណេះ​ដឹង​ ចំណេះ​ធ្វើ និង​ការ​យល់​ដឹង​អំពី​វប្ប​ធម៌​ជប៉ុន​របស់​អតីត​និស្សិត​ខ្មែរ​ពី ប្រទេស​ជប៉ុន​ដែល​កំពុង​បំរើ​ការ​ក្នុង​រាជ​រដ្ឋា​ភិ​បាល ​​ក្នុង​ផ្នែក​ឯក​ជន​ ក្នុង​អង្គ​ការ​ជាតិ​ និង​អន្តរ​ជាតិ​នានា​។ អតីត​និស្សិត​ទាំង​នេះ​គឺ​ជា​ស្ពាន​មួយ​ក្នុង​ការ​ជួយចំលង​ទំនាក់​ទំង​​រវាង​ប្រជា​ជន​ព្រម​ទាំង​វប្ប​ធម៌ ​របស់​កម្ពុជា និង​ជប៉ុន​ និង​ជា​ស្ពាន​សំរាប់​វិនិ​យោគិន និង​ទេស​ចរ​ជប៉ុន​មក​កម្ពុជា​។​ ខ្ញុំ​សង្ឃឹម​ថា នា​ថ្ងៃ​អនា​គត​នៅ​ពេល​ដែល​អតីត​និស្សិត​កាន់​តែ​មាន​ចំនួន​កើន​ឡើង សមា​គម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​នឹង​ចូល​រួម​ចំណែក​កាន់​តែ​សកម្ម​ថែម​ទៀត​ក្នុង​ការ​ប្រមូល​ផ ្តុំ​ធន​ធាន​ និង​សំរប​សំរួល​កិច្ច​ការ​នានា​ជួយ​ដល់​ធុរ​ជន​ និង​និយោ​ជក​ជប៉ុន​នៅ​កម្ពុជា​។
លោក​ជំទាវ​បន្ត​ថា ជាមួយ​នឹង​សមិទ្ធ​ផល​ជា​ច្រើន​ដែល​សមា​គម​បាន​សំរេច​កន្លង​មក​ ខ្ញុំ​សូម​ឱ្យ​សមា​គម​បន្ត​ខិត​ខំ​ឱ្យ​បាន​ខ្លាំង​ក្លា​ដើម្បី​សំរេច​បាន​នូវ​ស្នា​ដៃ​ថ្មីៗ​បន្ថែម​ ទៀត​ និង​សូម​លើក​ទឹក​ចិត្ត​សមា​គម​ឱ្យ​ខិត​ខំ​រៀប​ចំ​បំពេញ​ឱ្យ​បាន​នូវ​លក្ខណៈ​តំរូវ​នានា​ដើម្បី​ធ្វើ​ជា​ម្ ចាស់​ផ្ទះ​សំរាប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អភិ​បាល​នៃ​ក្រុម​ប្រឹក្សា​អាស៊ាន​នៃ​សមា​គម​អតីត​និស្ សិត​មក​ពី​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០១២ និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និ​សីទ​របស់​ក្រុម​ប្រឹក្សា​អាស៊ាន​នៃ​សមា​គម​អតីត​និស្សិត​មក​ពី​ប្រទេស​ជប៉ ុន​ក្នុង​ឆ្នាំ​២០១៤​ខាង​មុខ​នេះ​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​។ ឆ្លៀត​ឱកាស​នេះ​តាង​នាម​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ខ្ញុំ​សូម​អំពាវ​នាវ​ផង​ដែរ​ដល់​តំណាង​ស្ថាន​ទូត​ជប៉ុន​ ទី​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ប្រទេស​ជប៉ុន​ ចេត​ត្រូ​ សមា​គម​ធុរ​កិច្ច​ជប៉ុន​នៅ​កម្ពុជា ជេបេក​ ព្រម​ទាំង​តំណាង​ក្រុម​ហ៊ុន​ជប៉ុន​​ទាំង​អស់​ដែល​មាន​វត្ត​មាន​នា​ថ្ងៃ​នេះ​​មេត្តា​ជួយ​ផ្សព្វ​ផ្សាយ​អំព ី​ឱកាស​វិនិ​យោគ​ប្រកប​ដោយ​ភាព​ទាក់​ទាញ​របស់​កម្ពុជា​ដល់​វិនិ​យោគិន​ជប៉ុន​ សូម​ឱ្យ​​ចូល​មក​វិនិ​យោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។ ខ្ញុំ​ជឿ​ជាក់​ថា​ តំណាង​ក្រុម​ហ៊ុន​ជប៉ុន​ដែល​បាន​វិនិ​យោគ​​នៅកម្ពុជា​បច្ចុប្បន្ន​ គឺ​ជា​អ្នក​នាំ​ពាក្យ​ដ៏​សំខាន់​សំរាប់​ផ្តល់​ព័ត៌​មាន​អំពី​ស្ថាន​ភាព​ពិត​ជាក់​ស្តែង​នៅកម្ពុជា ហើយ​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​​ជប៉ុនអាច​មាន​ចំណេះ​ដឹង​ផ្នែក​ភាសា​ជប៉ុន​ វប្ប​ធម៌​ ទំនៀម​ទំលាប់​ និង​ឥរិយា​បថ​​ការ​ងារ​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​សំរាប់​ប្រតិ​បត្តិ​ការ​របស់​ក្រុម​ហ៊ុន​ជប៉ុន​នៅកម្ពុ ជា។ ដូច្នេះ​ធុរ​ជន​ជប៉ុន​ទាំងអស់​អាច​ប្រើ​ប្រាស់​ប្រភព​ធន​ធាន​នេះ​ឱ្យ​អស់​លទ្ធ​ភាព​ក្នុង​ការ​ទាញ​យក​ផល​ព ី​ឱកាស​វិនិ​យោគ​នៅ​កម្ពុជា​។
លោក​ហេង​ សួរ ប្រធាន​សមា​គម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​បាន​ថ្លែង​ថា តាម​កាល​ប្រវត្តិ​រដ្ឋា​ភិ​បាល​ជប៉ុន​បាន​ប្រកាស​ផ្តល់​អាហារូប​ករណ៍​​ជា​ថ្មី​ដល់​កម្ពុជា​នៅ​ឆ្នាំ​១៩៩២ ​ ហើយ​នៅ​ខែ​មេសា​ ឆ្នាំ​១៩៩៣​ និស្សិត​ខ្មែរ​មួយ​ក្រុម​ដំបូង​បាន​ចេញ​ដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្រោយ​ពី​ឆ្លង​កាត់​ការ​ជ្រើស​រ ើស​អស់​រយៈ​ពេល​ជាង​៦​ខែ​។ ចាប់​ពី​ពេល​នោះ​មក​ដល់​ឆ្នាំ​២០១០​នេះ​មាន​និស្សិត​ខ្មែរ​មិន​តិច​ជាង​១.៥០០​នាក់​ឡើយ​ដែលបាន​និង​​​កំពុ ង​សិក្សា​នៅ​ប្រទេស​ជប៉ុន​តាម​រយៈ​អាហារូប​ករណ៍​រដ្ឋា​ភិ​បាល​ជប៉ុន​អាហា​រូប​ករណ៍​របស់​អង្គ​ការ​អន្តរ​ជ ាតិ​នានា​ និង​តាម​រយៈ​ហិរញ្ញ​ប្ប​ទាន​ផ្ទាល់​ខ្លួន​។ ទន្ទឹម​គ្នា​នេះ​ផង​ដែរ​មាន​អតីត​និស្សិត​ខ្មែរ​ប្រមាណ​៥៥០​នាក់​បាន​និវត្តន៍​មក​កម្ពុជា​វិញ ហើយ​ក្នុង​ចំណោម​អ្នក​ដែល​បាន​និវត្តន៍​មក​វិញ​គឺ​មាន​ប្រហែល​៦០​%​កំពុង​បំពេញ​ការ​ងារ​នៅ​ក្នុង​ជួរ​រាជ ​រដ្ឋា​ភិ​បាល ​២០%​ កំពុង​បំរើ​ការ​ងារ​នៅ តាម​អង្គ​ការ​ជាតិ​ អន្ត​រ​ជាតិ​ និង​សង្គម​ស៊ីវិល​ ឬ​ជា​សាស្ត្រា​ចារ្យ​តាម​គ្រឹះ​ស្ថាន​អប់​រំ​នានា ​១០%​ ប្រកប​របរ​អាជីវ​កម្ម​ផ្ទាល់​ខ្លួន​ និង​១០​%​បំរើ​ការ​ងារ​នៅ​ក្នុង​វិស័យ​ឯក​ជន​ ៕