ខេត្ត​ព្រះ​សីហនុ​ ៖ នាវា​ខ្នាត​យក្ស​មួយ​គ្រឿង ​​ប្រភេទទេសចរណ៍ មានឈ្មោះ​ M/V AZAMARA OUEST មកពីប្រទេស MALTA បានចូល​សំចត​នៅ​កំពង់ផែ​​​ស្វយ័ត​​​​ខេត្ត​​ព្រះ​​សីហនុ កាល​ពី​វេលាម៉ោង​​​៦​និង​​៤២​​នាទី​ព្រឹក ​ថ្ងៃទី​​២៩ ធ្នូ ២០១០ ។​ លោក​ម៉ៃ ម៉ារិទ្ធ ​នាយក​នៃ​នាយកដ្ឋាន​​​នាវា​​ចរ​បាន​ឱ្យ​​ដឹង​ថា នាវា​ខ្នាត​​យក្ស​មួយ​គ្រឿង​​នេះ​ជា​​នាវា​​ទេសចរណ៍​​ចេញដំណើរ​មក​ពី​កំពង់ផែ​​​​ប្រទេស​​ថៃ ឆ្ពោះ​​មក​ប្រទេស​កម្ពុជា​​ ផ្ទុក​ភ្ញៀវ​​​​ទេស​ចរ​​ចំនួន​​​៥៨៩​នាក់ និងនាវិក​​បំរើ​ការ​​៣៩៧​នាក់ ​ចំរុះ​ជាតិសាសន៍ ។​ ​លោកបន្តទៀត​ថា ​នាវា​នេះ​​មានទទឹង​​២៨,៣០ម៉ែត្រ ​និង​បណ្តា​​១៨០,៤៥​ម៉ែត្រ ​ជំរៅ​​ទឹក​​​៥,៨​ម៉ែត្រ ។
នាវា​នេះ​​ចូលចត​នៅ​​កំពង់ផែ​​ស្វយ័ត​​​ខេត្តព្រះសីហនុ ​តែរយៈ​ពេល​​១​ថ្ងៃ​ប៉ុណ្ណោះ ​នឹង​ចេញ​ដំណើរ​ឆ្ពោះ​​ទៅ​​កាន់​កំពង់​ផែ​​ហូជី​មិញ ប្រទេស​វៀតណាម​​នៅវេលាម៉ោង​​២៣​​យប់​ថ្ងៃ​​​​​ខែ​ឆ្នាំ​ដដែល ។ លោកម៉ៃ​ ម៉ា​រិទ្ធ នាយក​នៃ​នាយកដ្ឋាន​​នាវា​ចរ​បានបញ្ជាក់​​​​ថា ចាប់​ពីដើម​ឆ្នាំ​​២០១០ ​រហូត​​ដល់ចុង​ឆ្នាំ​២០១០ មាននាវា​ទេស​ចរណ៍​​​ចូល​ចត​នៅ​កំពង់ផែ​​ស្វយ័ត​​ខេត្ត​ព្រះ​​សីហនុ​ចំនួន​​១៥​លើកម​កហើយ ​​ចំណែក​​​នាវា​ខាងលើ​នេះ ជា​នាវា​​ទេសចរណ៍​​​ខ្នាត​យក្ស​លើក​​ទី​​១៦ ​និង​នៅថ្ងៃទី​​​៣១ ធ្នូ ២០១០ ខាង​មុខនេះ ​នឹង​មាន​​នាវា​ទេស​ចរណ៍​​ខ្នាត​យក្ស​​​មួយគ្រឿង​ទៀត គ្រោង​​ចូល​ចត​កំពង់​ផែ​​ស្វយ័ត​​​ខេត្ត​ព្រះ​សីហនុ​​ផងដែរ ៕​