ទាំងនេះ គឺជាតារាស្រីស្រស់ស្អាតប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 និង Channel 7 ដែលធ្វើការជាមួយអ្នកគ្រប់គ្រងសិល្បករឈ្មោះ Gunaree ។ កញ្ញា Mint Chalida, Mookda Narinrak, Hana Lewis, Ploy Randa, និងកញ្ញា Mameaw Pornchada មានអ្នកនាង Khun Gunaree ជាអ្នកគ្រប់គ្រងរបស់គេ ។

/

ភាគច្រើន តារាថៃ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកនាង គឺជាតារាស្រីៗ ដែលធ្វើការប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai channel 7 ។ ប៉ុន្ដែ កញ្ញា Mint Chalida គឺជាតារាស្រីតែម្នាក់គត់ ដែលបម្រើការនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ នៅលើ Instagram របស់អ្នកគ្រប់គ្រងសិល្បកររូបនេះ នាងតែងតែបង្ហោះរូបថតរបស់ខ្លួនជាមួយនឹងតារា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាង ។ នៅក្នុងរូបថត អ្នកនាង និងតារាស្រីៗ មានសម្ព័ន្ធមិត្ដភាពនឹងគ្នាល្អប្រសើរខ្លាំងណាស់ និងថែមទាំងគួរឱ្យស្រលាញ់ទៀតផង ៕

/

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates