ថៃ ៖ Mint chalida គឺជាតារាសម្តែងមួយដួងក្នុងចំណោមតារាល្បីៗជាច្រើនដែលចូលចិត្តទៅដើរលេងនៅឯក្រៅ ហើយជាពិសេសគឺកន្លែងដែលពោរពេញទៅដោយទេសភាពស្រស់បំព្រង និងមានធម្មជាតិច្រើន ។ ប្រភពដដែលបានបន្តថា ថ្មីៗនេះនាងបានធ្វើដំណើរកំសាន្តនៅឯ New Zealand សម្រាប់វិស្សមកាលរបស់នាង ។  

/

តារាស្រីវ័យ ២៥ ឆ្នាំរូបនេះបានធ្វើដំណើរទៅកាន់ Hobbits Movie Set ដែលជាកន្លែងថតរឿង ហើយទេសភាពនៅទីនោះពិតជាស្រស់ស្អាត ជាពិសេសនៅលើភ្នំ និងនៅទន្លេតែម្តង ។ 

/

តួស្រីក្នុងរឿង ល្ខោនវង្វេងរោង រូបនេះបានបន្ថែមទៀតថា នាងមានរឿងថ្មីដែលមានចំណងជើងថា Nauy Lub Salub Love ។ រឿងនេះនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នៅចុងឆ្នាំ ២០១៨ នេះ​ ។ មិនត្រឹមតែប៉ុណ្ណោះ​ នាង Mint chalida និយាយថា នាងក៏មានរឿងថ្មីមួយទៀតមានចំណងជើងថា Fah Fak Ruk ដែលសម្តែងជាគូជាមួយនិងលោក Toey Pongsakorn ជាលើកដំបូង ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate