ទស្សនិកជន ច្បាស់ជាបានស្គាល់ហើយថា តារាដែលមាន ទឹកដមសំលេងពិរោះ ខ្ពស់ដែលអាចឆក់យក បេះដូងទស្សនិកជន អោយជាប់ចិត្ត គួបផ្សុំជាមួយនឹង ភាសាអង់គ្លេសដ៏ស្ទាត់ជំនាញនោះ ធ្វើអោយនាងកាន់តែមានប្រជាប្រិយភាព នាងគឺកញ្ញា មាស សុខសោភា ។កាលពីប៉ុន្មានខែមុន មាស សុខសោភា បានធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលមួយដងរួចទៅហើយ ដោយសារតែ អាត្មានិយម ដែលថតដោយផលិតកម្មក្រៅស្រុកនោះ ត្រូវបានក្រុមហ៊ុន VEVO ទាក់ទងដាក់បញ្ចូលទៅក្នុង Youtube ដោយមានឡូហ្កូ VEVO ដែលបញ្ជាក់ពីសិទ្ធិមិនអោយចំលង ឬបញ្ជាក់ថាបទនេះ ជាបទនិពន្ធថ្មីសុទ្ធមិនចំលង ។

width=470កាលពីម្សិលមិញ ថ្ងៃទី ៣០ កក្កដា ២០១៣ ផលិតកម្ម Khmer Tree Music Group បានដាក់បញ្ចូល វីដេអូចំរៀងរបស់កញ្ញា មាស សុខសោភា ទៅក្នុង Youtube VEVO ជាលើកទី ២ ។បទថ្មីនេះមានចំណងជើងថា Dance Today ដែលជាបទញាក់កន្រ្តាក់អារម្មណ៍ ដោយមានការចូលរួមសំដែងដោយ តារាសំដែងកម្ពុជា ទាំងប្រុសទាំងស្រីជាច្រើន ។ បទនេះសាច់ភ្លេងញាក់ពិរោះ សមជាមួយសំលេង និង តុងភាសាអង់គ្លេសរបស់កញ្ញា មាស​ សុខសោភា ធ្វើអោយយើងស្តាប់ហើយ រាំមិនដឹងខ្លួន ។គួរបញ្ជាក់ផងដែរថាបទ អត្មានិយម របស់នាងដែលជាបទទី ១ បានដាក់ក្នុង Youtube VEVO ទទួលការទស្សនារហូតដល់ ១០ ម៉ឺនដងហើយក៏កំពុងបន្តកើនឡើងថែមទៀតផងដែរ ។ សូមទស្សនិកជន កុំភ្លេចចូលរួមទស្សនា និងគាំទ្របទថ្មីរបស់កញ្ញា មាស សុខសោភា នេះអោយបានច្រើនព្រោះជាស្នាដៃកូនខ្មែរ មិនចំលងពីគេឡើយ ហើយវាក៏ជាមោទនភាពរបស់ សិល្បៈខ្មែរយើងផងដែរ ៕

 

ដោយ ៖ លីលីប្រភព ៖ youtube