ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស BBC កាលពីវេលាព្រឹកមិញនេះ បានចេញផ្សាយអោយដឹងថា យ៉ាងហោចមនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណីបំផ្ទុះគ្រាប់បែកធន់តូច ខាងក្រៅការិយាល័យ គណបក្សកុម្មុយនីស្តចិន សាខាខេត្ត ពោលគឺ នៅឯភាគខាងជើង ប្រទេសចិន ។

ករណីបំផ្ទុះគ្រាប់បែកធន់តូច នៅក្នុងខេត្ត Shanxi កាលពីវេលាព្រឹកមិញនេះ គ្រាប់បែកនោះ ត្រូវបានគេជឿថា ជាគ្រាប់បែកច្នៃ នេះបើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ។ ប្រភពដដែលនេះ បន្ថែមថា នៅក្នុងនោះ មិនត្រឹមតែបានធ្វើអោយមនុស្សម្នាក់ស្លាប់់បាត់បង់ជីវិតនោះទេ តែក៏បានធ្វើអោយមនុស្ស ៨ នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងស្រាលផងដែរ ស្របពេលដែលរថយន្ត ពីរគ្រឿងផ្សេងទៀត រងនូវការខូចខាតយ៉ាងដំណំ។

យ៉ាងណាមិញ គេក៏ឃើញមានរូបភាពមួយចំនួនបង្ហោះចូលទៅក្នុងទំព័រអនឡាញផងដែរដោយនៅក្នុងនោះ គេឃើញមានផ្សែងខ្មៅខ្មួរខ្មាញ់ ហុយពាសពេញផ្ទៃអាកាស ស្របពេលដែលសំគាល់បញ្ជាក់ថា ករណីបំផ្ទុះខាងលើ បានកើតឡើង កាលពីវេលាព្រឹកមិញនេះ ម៉ោងប្រមាណជា ៧ និង ៤០ នាទីព្រឹក (ម៉ោងក្នុងស្រុកប្រទេសចិន) ។

មិនទាន់មានរបាយការណ៍ បញ្ជាក់អោយដឹងពីករណីបំផ្ទុះគ្រាប់បែកលើកនេះនៅឡើយនោះទេ។ គួររំឮកផងដែរថា ភាពតានតឹងខាងសន្តិសុខជាតិ បានកើតមានឡើង ក្រោយពីមានករណីបើកឡានហ្ស៊ីប បុករះ ហ្វូងមនុស្សនៅមុខវេទិកា ធៀនអានមិ ទីប្រជុំជនក្រុងប៉េកាំង កាលពីសប្តាហ៍ កន្លងទៅ ដែលគេសន្មត់បានថា វាគឺជាករណីវាយប្រហារភារវកម្ម ពីសំណាក់ក្រុមភេរវករ ដែលជាក្រុមឧទ្ទាមបះបោរ មកពីភាគខាងលិច នាខេត្តXinjiang របស់ប្រទេសចិន៕

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ត្រីជិត ៨ តោន ងាប់អណ្តែតត្រា ពេញផ្ទៃទឹកទន្លេ បង្កជាភាព ភ្ញាក់ផ្អើលទូទាំងប្រទេស- ផ្អើលជម្លៀសខ្លួន ចេញពីយន្តហោះ ខណៈមានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ- រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន- ដុតសម្លាប់កូនស្រីតូច ចោលក្នុងធុងសម្រាម រួចប៉ុនប៉ងធ្វើអត្តឃាត- ផ្អើលទាំងព្រឹក ខណៈសំណង់អាគារពាណិជ្ជកម្ម កំពស់ ២២ ជាន់ ឆេះសន្ធោសន្ធៅ
ប្រែសម្រួល ៖ កុសលប្រភព ៖ bbc