កាលពីថ្មីៗនេះ យើងបានចុះផ្សាយថា iPhone 5S ពណ៌មាស លក់ដាច់ជាងគេ បំផុតក្នុងចំណោមទាំងបីពណ៌ ហើយក្រុមហ៊ុន Apple បានលក់ iPhone ថ្មីអស់ពីស្តុក ប៉ុន្តែនៅមិនទាន់ដឹងពីតួលេខ។
កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសនៅលើ គេហទំព័ររបស់ខ្លួនថា iPhoneថ្មីលក់បាន ៩លានគ្រឿង សម្រាប់សប្ដាហ៍ដំបូង ដែលផ្ទុយស្រឡះ ពីក្រុមអ្នកវិភាគ។
ក្រុមអ្នកវិភាគបាន លើកឡើងថា សម្រាប់សប្ដាហ៍ដំបូង Apple អាចនឹងលក់ iPhone 5S និង iPhone 5C បានចំនួន ៨លានគ្រឿង ប៉ុន្តែនៅពេលនេះ អ្វីដែលទទួលបាន គឺលើសពីការវិភាគ។
ក្រុមហ៊ុន Apple បានឲ្យដឹងថា iPhone 5S លក់បាន ៧លានគ្រឿង ចំណែក iPhone 5C លក់បាន ២លានគ្រឿង នៅក្នុងសប្ដាហ៍ដំបូង។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ក៏បានឲ្យដឹងផងដែរថា នៅពេលនេះ ចំនួនអ្នកប្រើប្រាស់ iOS 7 បានកើនឡើងដល់ ២០០លានគ្រឿង៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល