ការ៉ាជី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៣ នេះថា បន្ទាប់ពី គ្រោះរញ្ជួយដី ដ៏កក្រើកកម្រិត ៧,៧ នៃរង្វាស់រិចទ័រ បានវាយប្រហារប្រទេស ប៉ាគីស្ថានកាលពីរសៀល ថ្ងៃអង្គារ មកនោះ គេសង្កេតឃើញមានកោះមួយបានផុសចេញពី ដែនសមុទ្រនៃប្រទេសនេះ។
រូបភាពដែលគេថតបាននៅ ពេលល្ងាចថ្ងៃអង្គារ នោះបានបង្ហាញពីកោះដែលជាពុំ នូកដុំថ្ម និង ភក់បាតសមុទ្រ បានលេចចេញ មកនៅកណ្តាលសមុទ្រ ដ៏គួរឲ្យចាប់អារម្មណ៍ បំផុត។ បាតុភូត ធម្មជាតិដ៏កម្រនេះ មិនទាន់មាន អ្នកវិទ្យាសាស្ត្រណា មួយចេញ មកបកស្រាយនៅឡើយទេ ក៏ព្រោះតែវាបានកើតឡើងភ្លាមៗពេក ៕
ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល