ព័ត៌មានអន្តរជាតិ ៖ ពាក់ព័ន្ធនឹងព័ត៌មានបាត់ខ្លួន សេដ្ឋីលំដាប់កំពូល ចំណាត់ថ្នាក់លេខ ១១ មាន បំផុតនៅក្នុងប្រទេសចិន កាលពីសប្តាហ៍កន្លងទៅនេះ បានទាក់ទាញចំណាប់អារម្មណ៍បណ្តាសារ ព័ត៌មានល្បីៗលើលោកចុះផ្សាយ ព្រមៗគ្នា រួមមានដូចជា ប៊ីប៊ីស៊ី ស៊ីអិនអិន The Guardian ក៏ដូច ជាសារព័ត៌មាន The Wall Street Journal ជាដើម។

/

ជាលទ្ធផល​ សេដ្ឋីលំដាប់ជួរមុខ ពោល លោក Guo Guangchang បានបង្ហាញខ្លួន​ សាជាថ្មី នៅឯ កម្មវិធីផ្លូវការក្រុមហ៊ុន សៀងហៃ ខណៈលោកស្តែងចេញនូវអាកប្បកិរិយា ដូចជាគ្មាន  រឿងអ្វីកើត ឡើងទាំងអស់ ខណៈ សង្គមមនុស្ស បានភ្ញាក់ផ្អើល ព័ត៌មានបាត់ខ្លួនរបស់លោក ។

/

យោងតាមសាក្សីដែលបានឃើញហេតុការណ៍  ផ្ទាល់ ភ្នែក អោយដឹងថា  ពួកគេបានឃើញវត្តមាន លោក សេដ្ឋី Guangchang ត្រូវបានចាប់ឃាត់ខ្លួនដោយ   មន្រ្តីប៉ូលីស ស៊ើបអង្កេត បទល្មើសពុក រលួយ ខណៈក្រោយមកទៀត ត្រូវបាននាំខ្លួនចេញ ពីអាកាសយានដ្ឋាន ក្រុង សៀងហៃ ។ គួររំឮក ថា ចុងសប្តាហ៍ ថ្ងៃសុក្រកន្លងទៅនេះក្រុមហ៊ុនវិនិយោគ Fosun របស់សេដ្ឋី Guangchang អះអាង ឲ្យដឹងថា លោកសេដ្ឋី Guangchang កំពុងតែមានវត្តមាននៅជាមួយ នឹង ប៉ូលីស ជួយបំភ្លឺដល់ការ ស៊ើបអង្កេតបទល្មើសពុករលួយ។ របាយការណ៍ បញ្ជាក់អោយដឹងថា ជារឿងធម្មតានោះទេនៅក្នុង ប្រទេសចិន ដែលមានការអះអាងជាលើកដំបូង អោយដឹងថា មន្រ្តីត្រូវ ចូលខ្លួន បំភ្លឺដល់ការស៊ើប អង្កេតបទល្មើសពុករលួយ មុននឹងប្រកាសថា ពួកគេគឺជាជនសង្ស័យ ។

 

/

សេដ្ឋី Guangchang បានបង្ហាញខ្លួនរយៈពេលខ្លីតែប៉ុណ្ណោះ នៅ ក្នុង កិច្ចប្រជុំសង្ខេប យុទ្ធសាស្រ្ត ក្រុមហ៊ុន Fosun នាឯសណ្ឋាគារ Kerry Hotel Pudong ព្រឹកថ្ងៃច័ន្ទ ។ ប្រភពពីបន្ទប់កិច្ចប្រជុំអោយ ដឹងថា ៖ សេដ្ឋី Guangchang ពុំបានស្រាយបំភ្លឺពីការបាត់ខ្លួនរបស់លោក  ក៏ដូចជា ពីការចូលខ្លួន បំភ្លឺបទល្មើសពុករលួយនោះទេ តែលោកថែមទាំង ចាកចេញពីបន្ទប់ប្រជុំ មុននឹងកម្មវិធីបញ្ជប់ទៅ ទៀត។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងព័ត៌មាន បាត់ខ្លួន សេដ្ឋីលំដាប់កំពូលលើកនេះ កាលពីសប្តាហ៍ មុន បាននាំមកនូវការធ្លាក់ចុះនៃភាគហ៊ុន   ក្រុមហ៊ុន   Fosun International  Ltd ដល់ទៅជិត ១០ ភាគរយ ៕

- អាន ៖ ន៎ុះ សេដ្ឋីចិន បាត់ខ្លួន នាំមកនូវ ភាពរង្គោះរង្គើ ទីផ្សារ ភាគហ៊ុន ហើយ

 

 /

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា