ព័ត៌មានអន្តរជាតិ ៖ ម៉ិកសិក ប្រកាសផ្តល់ ប្រាក់ រង្វាន់ ៦០ លាន ប៉េសូ (៣,៨ លានដុល្លារ) ដល់ បុគ្គលណាមួយដែលអាចចាប់ឃាត់ខ្លួន កំពូល បង ធំ គ្រឿងញៀន ដែលរត់គេចខ្លួនបានសម្រេច ពីពន្ធនាគារមានការយាមកាម សន្តិសុខខ្ពស់បំផុតនោះ ។
យុទ្ធនាការ តាមប្រមាញ់បងធំ រត់ពន្ធ គ្រឿង ញៀន Joaquin Guzman ធ្វើឡើងនូវទូរទាំងប្រទេស ខណៈមានការពង្រឹងសន្តិសុខ បន្ទាប់ ពី កំពូលឧក្រិដ្ឋជនរូបនេះ ធ្វើការត់គេចខ្លួនបានសម្រេច អំ ឡុងថ្ងៃសៅរ៍កន្លងទៅ តាមរយៈផ្លូវរូង ក្រោមដី មានរយៈចម្ងាយឆ្ងាយ ១,៥ គ.ម ។ រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ លោក Miguel Angel Osorio Chong អោយ ដឹងថា មន្រ្តីផ្ទៃក្នុង ពន្ធនាគារ គឺជា រនុកក្នុង ជួយដល់ បងធំ គ្រឿងញៀន រត់គេចខ្លួនបានសម្រេច ។ មន្រ្តី ជាន់ខ្ពស់ ពន្ធនាគារ ៣ រូប រួមមាន អគ្គនាយកពន្ធនាគារ Altiplano ត្រូវបានបណ្តេញចេញពីតំណែង ៕
- អាន ៖ ចូរប្រយ័ត្ន ក្រោយ កំពូលបងធំ គ្រឿងញៀន រត់គេចខ្លួន តាមរយៈ Jailbreak ដ៏ជំនាញ ឈានដល់ប្រកាស អាសន្ន
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី