ព័ត៌មានអន្តរជាតិ ៖ ជាការពិត អាជីពប្រមាញ់ត្រីឆ្លាម វាមិនមែនជារឿងងាយស្រួលនោះទេចុះទម្រាំតែប្រមាញ់ត្រីឆ្លាមអោយបានពីរក្បាល នៅក្នុងពេលតែមួយ តើប្រិយមិត្ត មិត្តអ្នកអានគិតយ៉ាងដូចម្តេចដែរ។
យ៉ាងណាមិញ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស អោយដឹងថា ក្រុមនិស្សិតដែលមកពីសកលវិទ្យាល័យ University of Delaware រដ្ឋ Delaware សហរដ្ឋអាមេរិក បានប្រមាញ់បានត្រីឆ្លាមតែមួយពេល តែបានដល់ទៅពីរក្បាលនោះគឺអាតូចមួយទៀតមានប្រវែងជាង ៣ ហ្វីត មាននៅក្នុងមាត់អាធំ។

គួររំឭកផងដែរថា ករណីតាមប្រមាញ់ត្រីឆ្លាមពីសំណាក់ក្រុមនិស្សិតនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីយកទៅធ្វើពិសោធន៍ ។ ដោយឡែក បើតាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្តមកពី University’s Ocean Exploration, Remote Sensing, Biogeograp-hy Lab អោយដឹងថា តាមពិតទៅត្រីឆ្លាមតូចដែលមានប្រវែង ៣ ហ្វឺតមួយក្បាលនោះត្រូវបានគេប្រើធ្វើជានុយ ដើម្បីទាក់ចិត្ត ក្នុងការប្រមាញ់ត្រីឆ្លាមមួយក្បាលនោះទេ៕
ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖
- ផ្អើលទស្សនាវីដេអូ វិនាទីកូន និងមេខ្លាឃ្មុំ ជួបគ្នាជាលើកដំបូង ក្រោយបែកគ្នា ១ ខែ- ឥណ្ឌា បង្ហាញនូវនាវាផ្ទុកយន្តហោះ ក្នុងស្រុក របស់ខ្លួន INS Vikrant- វីដេអូ រណ្តៅស្រុត មានទំហំមុខកាត់ជាង ១៨ ម៉ែត្រ ដ៏គួរអោយរន្ធត់ លេបត្របាក់ ផ្នែកខ្លះ នៃភពផែនដី
ដោយ ៖ រិទ្ធីប្រភព ៖ មេត្រូ