គេហទំព័រ News Softpedia ទើបតែបង្ហោះនូវរូបភាពមួយចំនួនរបស់ ស្មាតហ្វូន iPhone 5s មួយគ្រឿង ដែលបានព័ទ្ធកោងខ្លាំងគួរសម ដោយសារតែអ្នកប្រើប្រាស់ ដាក់នៅក្នុងហោប៉ៅខោ។ ប្រហែលជាស្មាតហ្វូននេះ ក៏កំពុងតែជួបបញ្ហាស្តីពីការរចនា ដូចនឹងរៀមច្បង iPhone 5 របស់វាកាលពីមុនដែរហើយ។
នៅក្នុងពេលដែល iPhone 5 កំពុងធ្វើព្យុះធ្វើភ្លៀង នៅលើទីផ្សារ Apple បានទទួលនូវការរអ៊ូរទាំជាច្រើនពីសំណាក់អ្នកប្រើប្រាស់ ពីកំហុសឆ្គងក្នុងការរចនាម៉ូត នៅលើផលិតផលនេះ។ បំពាក់នូវសំបកធ្វើពីអាលុយមីញ៉ូម ជាមួយកម្រាស់ស្តើងគួរសម, iPhone 5 ងាយនឹងកោងតួណាស់ ពេលដាក់ក្នុងកន្លែងតឹង ចង្អៀតដូចជា ហោប៉ៅខោ ឬត្រូវបានមនុស្សអង្គុយពីលើ។ ពេលនេះស្មាតហ្វូនថ្មីបំផុតរបស់ Apple គឺ iPhone 5s ក៏កំពុងតែប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ ផងដែរ។
លោក Steve Hemmerstoffer (អ្នកប្រើប្រាស់ iPhone 5s មកពីប្រទេសបារាំង) បានបង្ហើបឲ្យដឹងនៅលើ Website Nowherelse.fr ថា ក្នុងពេលដែលគាត់ដាក់ស្មាតហ្វូន iPhone 5s ថ្មីស្រឡាងរបស់គាត់នៅក្នុងហោប៉ៅខោខាងក្រោយ ហើយអង្គុយចុះ ពេលគាត់ងើបឡើងវិញ ហើយយកស្មាតហ្វូនគាត់មកមើល វាត្រូវបានព័ទ្ធកោងខ្លាំងគួរសម ប៉ុន្តែវានៅតែមានដំណើរការល្អដូចធម្មតា។ ជាក់ស្តែង គឺដូចរូបខាងក្រោមនេះ៖
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Galaxy Note 3 អេក្រង់កោង អាចនឹងបង្ហាញខ្លួន នៅសប្តាហ៍នេះ- iPhone 6 នៅតែត្រូវការ ពឹងពាក់ Samsung - Nokia Lumia 929 អេក្រង់ Full HD អាចនឹងបង្ហាញខ្លួន នៅចុងខែតុលា នេះ- ញឹម ចាន់ថន និង ស៊ឹម ថៃណា បង្អួតដើមទ្រូង ដ៏ទ្រលុកទ្រលន់ នៅក្លឹបរាត្រី
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ Vreview