ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស euronews ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថានៅឯប្រទេស Somalia ឯណោះវិញ ពោលគឺនៅឯអាកាសយានដ្ឋានអន្តរជាតិMogadishuយន្តហោះយោធា មួយគ្រឿងត្រូវបានរកអោយឃើញថា បានផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅដោយបានសម្លាប់មនុស្ស ៤ នាក់ ក្នុងចំណោម ៦ នាក់ ។

លើសពីនេះ ទីភ្នាក់ងារសារព័ត៌មាន បរទេសដដែលនេះ បន្ថែមអោយដឹងថា យន្តហោះយោធា Antonov 24 ផលិតនៅប្រទេសរុស្ស៊ី បានមានបញ្ហានៅលើអាកាស ភ្លាមនោះក៏ក៏បានធ្វើការចុះចតខុសគោលដៅទៅនឹងផ្លូវរថរបស់យន្តហោះ ជាកតាលិករជំរុញគ្រាប់រំសេវដែលមាននៅលើយន្តហោះផ្ទុះឆេះនិងកើតមានឡើងនូវសោកនាដកម្មនេះតែម្តង។ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ euronews