ព័ត៌មានអន្តរជាតិ ៖ មន្រ្តីជំនាញ មកពីក្រុមរុករក ស្រាវជ្រាវ និងជួយសង្គ្រោះ ក៏កំពុងតែចេញយុទ្ធនាការរបស់ខ្លួន នៅឯឈូងសមុទ្រ រដ្ឋ Miami សហរដ្ឋអាមេរិក បន្ទាប់ពីមានសេចក្តីរាយការណ៍អោយដឹងថា អ្នកដំណើរម្នាក់  បានធ្លាក់ចុះពីលើយន្តហោះដឹកអ្នកដំណើរធន់តូចមួយគ្រឿង ចូលទៅក្នុងឈូងសមុទ្រ ​   នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ​ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ ។

width=449

យ៉ាងណាមិញ    ស្រ្តីជាអ្នកនាំពាក្យ  តំណាងអោយនាយកដ្ឋានអាកាសចរណ៍ជាតិ  បានអះអាងអោយដឹងថា   ឧបទ្ទេវហេតុ   ដែលបានកើតឡើងខាងលើនេះ  គឺបានកើតឡើង អំឡុងពេលនៃការហោះហើរ របស់យន្តហោះធន់តូចមួយគ្រឿង  ហោះបានរយៈកំពស់ជិត ១ ពាន់ម៉ែត្រ។ បន្ថែមពីលើនេះ បើយោងតាមខ្សែអាថ៍ថតសម្លេង របស់បុរសជាអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ពីគេហទំព័រ LiveATC.Net  បានថតជាប់នូវសេចក្តីរាយការណ៍អាសន្នអំឡុងពេលនៃការកើតហេតុ ពីសំណាក់បុរសជាអ្នកបើកយន្តហោះ  ថា ៖ ជួយផង ជួយផងទ្វារយន្តហោះ មិនបានបិទអោយជិតនៅនោះទេ។

width=441

មន្រ្តីត្រួតពិនិត្យ   ដែនអាកាសចរណ៍ឆ្លើយតប  ដោយចោតជាសំនួរថា  ៖  អញ្ជឹងលោកបានន័យថា    មានអ្នកដំណើរធ្លាក់ចុះពីយន្តហោះរបស់លោក  ។  បុរសជាអ្នកបើកប រ ឆ្លើយទៅវិញផងដែរថា   ពិតណាស់  ពិតជាត្រឹមត្រូវ ព្រោះថា  ពិតជាមានអ្នកដំណើរធ្លាក់ចេញពីយន្តហោះពិតប្រាកដមែន  ខណៈពេលដែលគេ ​ បានទៅបើកទ្វារយន្តហោះអាមួយក្រោយ ស្របពេលដែលមានការហោះហើរនោះ។

គួររំឭកផងដែរថា មកទល់នឹងខណៈនេះ​  មន្រ្តីជំនាញខាងសង្គ្រោះបន្ទាន់ បានបន្តការរុករករបស់ខ្លួន នៅឯឈូងសមុទ្ររដ្ឋ Miami ខណៈពេលដែល ប្រភពផ្លូវការមិនទាន់បញ្ជាក់អោយដឹងថា មានក្រុមមនុស្សជាអ្នកធ្វើដំណើរនៅលើយន្តហោះធន់តូចមួយគ្រឿងនេះ ប៉ុន្មាននាក់នោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- កូនតូចយំខ្លាំងពេក ប្រកាសលក់ តាមអ៊ិនធើណេត ប៉ូលីសកំពុងតែតាមប្រមាញ់- សំណាងហួស ក្មេងស្រីតូច ធ្លាក់ពីជាន់ទី ៦ មិនខ្ចីស្លាប់- រងរបួស ៣ នាក់ ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត នៅក្នុងវិទ្យាល័យ- ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ