ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៨ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយហេតុការណ៍ ធ្លាក់យន្ត ហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia ចូលទៅក្នុងទន្លេ មួយកន្លែង បន្ទាប់   ពីដៃស្លាប បានបុក គ្នាជាមួយនឹងស្ពានមួយកន្លែង ហេតុការណ៍  គ្រោះថ្នាក់ធ្លាក់   យន្តហោះលើកនេះបានកើត ឡើងនៅចំកណ្តាល ក្រុងតៃប៉ិ កោះតៃវ៉ាន់ ។

/

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សរុបរួមមានអ្នកដំណើរ ដល់ទៅ ៥៨ នាក់  ធ្វើ  ដំណើរលើយន្ត ហោះ   មួយ គ្រឿងនេះ មានគោលដៅ ហោះក្នុងស្រុក  ។ សារព័ត៌មានកណ្តាល   កោះតៃវ៉ាន់ Taiwan's Central News Agency (CNA) បានធ្វើសេច ក្តី   រាយការណ៍  ដោយបានពាំនាំ មានជារូបភាព និងវីដេអូ យន្តហោះធ្លាក់ចូលទៅក្នុងទន្លេ Keelung ។

/

អាជ្ញាធរក្នុងស្រុក គូសបញ្ជាក់អោយដឹងថា ភ្លាមៗ មានកិច្ចអន្តរាគមន៍   ពីសំណាក់មន្រ្តីពាក់ព័ន្ធ នៅបរិ វេណកើតហេតុ កំពុងតែព្យាយាមជួយសង្គ្រោះអ្នកដំណើរ ៣០ នាក់ ដែល  កំពុងជាប់ នៅក្នុងយន្តហោះ នៅឡើយ ។ ក្រុមអ្នកដំណើរ ច្រើនគ្នា កំពុងមានវត្តមាន ជាប់នៅក្នុងយន្តហោះ នៅឡើយ ។

គួរបញ្ជាក់ថា យន្តហោះ The ATR-72 របស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia មួយ គ្រឿងនេះ ទើបតែ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Taipei Songshan Airport ដោយមាន  គោលដៅ ឆ្ពោះទៅ​ កាន់កោះ Kinmen ។ របាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមមន្រ្តីត្រួតពិនិត្យ ជើង  ហោះហើរ បានបាត់ ការទាក់ទង ជាមួយនឹងយន្តហោះខាងលើ វេលាម៉ោង ១០ និង ៥៥ នាទី (ម៉ោង  ក្នុងស្រុក កោះតៃវ៉ាន់ )

ឃ្លីបវីដេអូខ្លី ថតបានទិដ្ឋភាពរួម នៃសោកនាដកម្មធ្លាក់យន្តហោះលើកនេះ​ពីសំណាក់ ប្រព័ន្ធកាម៉េរ៉ា សុ វត្ថិភាព ចេញពីក្នុងរថយន្តបើកបរឆ្លងកាត់លើស្ពាននោះ ស្តែងអោយឃើញយន្តហោះបានដាំក្បាលធ្លាក់ ចុះដោយស្លាបមួយចំហៀងបានផ្អៀងបុករថយន្តតាក់ស៊ី ក៏ដូចជា ស្ពាន មុននឹងធ្លាក់ចុះ ទៅក្នុងទឹកទន្លេ

/

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី