ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នករុករកជើង ហោះហើរ QZ8501 របស់អាកាសចរណ៍ AirAsia ដែលបាន ធ្លាក់កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ បានប្រាប់ ឲ្យដឹងនៅកាលពីល្ងាចថ្ងៃសុក្រ ទី០២ ខែ មករា ថា សាកសពចំនួន ៣០នាក់ហើយត្រូវបានរកឃើញ ក្នុងចំណោមជនរងគ្រោះ ១៦២នាក់ ដែលបានបាត់ ខ្លួនទៅជាមួយនឹងយន្តហោះ ឈានចូលថ្ងៃទី០៦ នេះ។

/

/

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្ត    ទៀត ថា សាក សព ២២ ក្នុងចំណោម ៣០នាក់ ត្រូវ បាន ស្រង់យក និង  បញ្ជូន    ទៅកាន់ទីក្រុង ផាងកាឡាន ប៊ុន នៃ ខេត្តភាគកណ្តាល កាលីម៉ាន់តាន និង    ទីក្រុង  ស៊ូរ៉ាបាយ៉ា របស់ខេត្តឈ្វា ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដោយឡែកសាកសព ៤ នាក់ទៀត កំពុងស្ថិតនៅលើនាវាសង្គ្រោះរបស់អាម៉េរិក លើដែនសមុទ្រនៃតំបន់កំពុងរុករកយន្តហោះ នោះនៅឡើយ។ សម្រាប់សាកសព ៤នាក់ទៀតត្រូវ បានរកឃើញចុងក្រោយគេកាលពីព្រលប់។

គួរបញ្ជាក់ថា យន្តហោះ AirAsia បានធ្លាក់ និង បាត់ ខ្លួន រួមជាមួយមនុស្ស ១៦២នាក់ ក្នុងនោះ ១៥៥ នាក់ជាអ្នកដំណើរ និង ៧នាក់ទៀតជាអ្នកបម្រើការងារលើនោះ

/

។ សាច់ញាតិ របស់ជន រងគ្រោះទាំងអស់ កំពុងតែទន្ទឹងរង់ចាំសាកសព យ៉ាងអន្ទះសារ នៅតាមប៉ុស្តិ៍ សំខាន់ៗ ដែល សាកសព នឹងដឹកមកដល់ក្រោយការស្រង់យកចេញពីទឹក។ ដោយឡែក អ្នកដំណើរ ជា ច្រើន ទៀត រួមទាំងប្រអប់ខ្មៅ នឹង តួយន្តហោះទាំងមូល កំពុងស្ថិតក្នុងការស្វែងរកបន្ត៕

- អាន ៖ រកឃើញ សពអ្នកដំណើរ ធ្លាក់យន្តហោះ ១៦ នាក់ទៀត ខណៈ សាកសព ១០ នាក់ កំពុងបញ្ជូន មកកាន់ដីគោក មានប្រជុំរូបភាព

- អាន ៖ ១ មករា ប្រារព្ធ កម្មវិធីបុណ្យសព លើកដំបូង ជូនជនរងគ្រោះ ធ្លាក់យន្តហោះ AirAsia

- អាន ៖ សាកសព មនុស្ស ៣ នាក់ ក្នុងនោះ អ្នកបម្រើការ លើយន្តហោះម្នាក់ រកឃើញ នៅកន្លែងធ្លាក់យន្តហោះ AirAsia

- អាន ៖  រកឃើញហើយ បំណែកកំទេចកំទី យន្តហោះ និង សាកសពមនុស្សស្លាប់ ខណៈបញ្ជូនអ្នក មុជ ទឹក ទៅបញ្ជាក់បន្ថែម

/

/

/

/

 

ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ហ្គូហ្គល