ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋកូរ៉េខាងត្បូង ២ នាក់ បានក្លាយជាជនរងគ្រោះដំបូងគេ ស្លាប់បាត់បង់ជី វិតដោយសារតែជម្ងឺផ្លូវដង្ហើមពី មជ្ឈឹមបូព៌ា [ Middle East Respiratory Syndrome (Mers) ] នេះបើ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

ជនរងគ្រោះស្លាប់ ដំបូង   គេមានវ័យ ៥៨ ឆ្នាំ ភេទស្រី ឆ្លងជម្ងឺនេះដោយផ្ទាល់ពី មជ្ឈឹមបូព៌ា អំឡុង ពេលដំណើរកំសាន្តនៅទីនោះ ។ ខណៈជនរងគ្រោះស្លាប់ទី ២ គឺជាលោកតា មានវ័យ ៧១ ឆ្នាំ​។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកូរ៉េ  ខាងត្បូង បាន​អោយដឹងថា មនុស្សរហូតដល់ជាង៦៨០នាក់ ត្រូវបានបំបែក និងដាក់ឲ្យឆ្ងាយពីគេឯង បន្ទាប់ ពី មានទំនាក់ទំនង  ជាមួយ   អ្នកជំងឺផ្លូវដកដង្ហើម (MERS) ដែលជាជំងឺមួយប្រភេទ បានសម្លាប់មនុស្ស  ជា ច្រើនរយនាក់ នៅប្រទេសមជ្ឈឹមបូព៌ា នា ពេលកន្លងទៅ នេះយោងតាមព័ត៌មាន BBC ចេញផ្សាយនៅយ  ប់ថ្ងៃ ទី០១ ខែមិថុនានេះ។ MERS ជាមេរោគផ្លូវដង្ហើម ដែលធ្លាប់កើតឡើងនៅប្រទេសមជ្ឈឹមបូព៌ា។

/

អាជ្ញាធរកូរ៉េខាងត្បូង បានប្រកាសថា មានមនុស្សចំនួនបី  នាក់  បន្ថែមទៀត ដែលបានឆ្លង​មេរោគ MERS នាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់​១៨នាក់ ចាប់តាំងពីមានករណី​ឆ្លងដំបូង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ។

មន្ត្រីក្រសួងសុខាភិបាល កំពុងពិចារណា​ពី​ការដាក់ចេញវិធានការណ៍ហាមឃាត់ជាបណ្តោះអាសន្ន ចំពោះ​អ្នក​ឆ្លងមេរោគនេះ មិនឲ្យចាកចេញទៅក្រៅប្រទេស បុរស   ជនជាតិកូរ៉េម្នាក់ដែល ប្រហែល ជាឆ្លងមេរោគនេះ បាន​ចាកចេញទៅកាន់ប្រទេស ចិនកាលពីសប្តាហ៍មុន  បច្ចុប្បន្នត្រូវបានដាក់ឲ្យ នៅដាច់ ដោយឡែកក្នុង មន្ទីរពេទ្យនៅប្រទេសចិន។  បើទោះ បី  ជាមានការធានាអះអាងថា រដ្ឋាភិ បាល ​អាច គ្រប់គ្រងទៅលើករណី​នេះក៏ដោយក្តី តែ   ​នៅតែមានការព្រួយបារម្ភ​ថា មេរោគនេះអាច នឹងមានការរីករាល ដាលជាបន្ត គួររំឮកថា  ប្រទេសកូរ៉េខាងត្បូងជាប្រទេសទីមួយនៅអាស៊ី បន្ទាប់ ពី ប្រទេសនៅមជ្ឈឹមបូព៌ា ដែល មាន ​ចំនួនអ្នក​ឆ្លងមេរោគមានប្រភពពីសត្វអូដ្ឋនេះខ្ពស់ជាងគេ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី និង ស៊ីអិនអិន