ព័ត៌មានអន្តរជាតិ   ៖  ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ កាលពីវេលាព្រឹកមិញនេះ បានចេញសេចក្តីថ្លែងការណ៍អោយដឹងថា  យ៉ាងហោចណាស់  ចំនួនអ្នកស្លាប់បាត់បង់ជីវិត បានកើនឡើងដល់ ៩៩ នាក់ហើយ ក្រោយគ្រោះរញ្ជួយដី កំរិត ៧,២ រ៉ិចទ័រ វាយប្រហារកោះទេសចរណ៍មួយ  នាភាគកណ្តាលប្រទេសហ្វីលីពីន  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស xinhuanet ។

width=447

ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយថ្នាក់ជាតិ របស់ប្រទេសហ្វីលីពីន ដែលអាចហៅកាត់បានថា  NDRRMC  បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់បន្ថែមកាលពីប៉ុន្មានម៉ោងមុននេះបន្តិចអោយដឹងថា     ជំនួបគ្រោះធម្មជាតិលើកនេះ  បានធ្វើអោយក្រុមមនុស្សដែលជាប្រជាពលរដ្ឋ ស្លាប់បាត់បង់ជីវិតកើនដល់ ៩៩ នាក់   នៅក្នុងនោះ ៩០  នាក់ជាពលរដ្ឋមកពីកោះ Bohol ៨ នាក់មកពីខេត្ត Cebu  និងម្នាក់ផ្សេងទៀតមកពីកោះ Siquijor មកពីភាគកណ្តាលតំបន់ Visayas ប្រទេសហ្វីលីពីន ។

width=442

ជារួម ក្រុមមនុស្សមានសមាជិកដល់ទៅ   ២៧៦  នាក់  បានទទួលរងរបួសធ្ងន់  និងស្រាលខណៈប្រជាពលរដ្ឋមកពី ៥៥៨,៣៩០ គ្រួសារ មានសមាជិកដល់ទៅ ២,៨៤ លាននាក់ មកពី ៣ ខេត្ត បានទទួលរងនូវផលប៉ះពាល់អវិជ្ជមាន   ក្រោយកើតមានឡើងនូវគ្រោះថ្នាក់ធម្មជាតិរញ្ជួយដីដ៏មានឥទ្ធិពលលើកនេះ។

width=439

width=437

គួរបញ្ជាក់ផងដែរថា រាល់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន  ក៏ដូចជាប្រព័ន្ធភ្លើងអគ្គីសនី  ក៏ត្រូវបានកាត់ផ្តាច់   និងរងផលប៉ះពាល់ផងដែរ  ខណៈកើតមានឡើងនូវគ្រោះមួយនេះ  ស្របពេលដែល កំពង់ផែសមុទ្រ     ក៏៏ដូចជា អាកាសយានដ្ឋានអន្តរជាតិ  មួយចំនួនត្រូវបានបិទ និងផ្អាកជាបណ្តោះអាសន្នផងដែរ៕

width=433

width=429

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ- ២១ នាក់ស្លាប់ ខណៈមានការផ្ទុះរោងចក្រ កាំជ្រួចលាន់ឮជាង ១៥ គ.ម រញ្ជួយអស់ផ្ទៃដី- រន្ធត់ហួស ៖ សោកនាដកម្ម រត់ជាន់គ្នា ស្លាប់ដល់ទៅ ៨៩ នាក់ នៅខាងក្រៅព្រះវិហារ- បុគ្គលិក កាកបាទក្រហម ៧ នាក់ ត្រូវបានក្រុមឧទ្ទាម ចាប់ជំរិតខ្លួន- ជីកគាស់ រកឃើញផ្នូរបុរាណ មានអាយុកាល តាំងពី ២០៦ ឆ្នាំមុន គ.ស

ប្រែសម្រួល ៖ កុសលប្រភព ៖ xinhuanet