iPad Air បានធ្វើឲ្យអ្នកប្រើប្រាស់ មានការចាប់អារម្មណ៍ខ្លាំង នេះដោយសារតែវាមានការរចនាម៉ូត ស្តើង និងស្រាល ប៉ុន្តែជាក់ស្តែង វានៅតែចាញ់ ទៅលើគូប្រជែងរបស់ខ្លួន ស្តីពីកម្រាស់នេះក្នុងនោះក៏មាន សិស្សប្អូនរបស់ខ្លួន iPad mini ផងដែរ។

Apple កំពុងតែបង្ហាញពីសមត្ថភាព នៃការរចនាម៉ូត Tablet ដ៏អស្ចារ្យមួយ ក្នុងពេលដែល Tabletចំនួន ៣ ក្នុងចំណោម គំរូ Tablet មានចំនួន ៤ ដែលកំពុងមានមុខនៅលើទីផ្សារ រួមមាន (iPad Air, iPad mini Retina និង iPad mini) សុទ្ធតែមានកម្រាស់ស្តើង ក្រោម 8mm។ ជាក់ស្តែង Tablet ដែលស្តើងជាងគេបំផុត នៅលើទីផ្សារបច្ចុប្បន្ននេះ គឺធ្លាក់ទៅលើផលិតផលមួយរបស់ Sony។

ខាងក្រោមនេះ គឺជា Tablet ទាំង ៥ ដែលមានកម្រាស់ស្តើងជាងគេបំផុត លើពិភពលោក ៖

1. Sony Xperia Tablet Z

/

Tablet Z មានកម្រាស់តែ 6,9mm អេក្រង់មានទំហំ 10 inch ប្រើប្រព័ន្ធប្រតិបត្តិការ Android ។

2. Apple iPad mini

/

iPad mini មានកម្រាស់ 7,2mm អេក្រង់ទំហំ 7,9 inch ប្រើ iOS របស់ Apple។

3. Samsung Galaxy Tab 3 8.0

/

Tab 3 8.0 មានកម្រាស់ 7,4mm ទំហំ 8 inch ប្រើ Android។

4. Apple iPad Air

/

iPad Air មានកម្រាស់ 7,5mm អេក្រង់ទំហំ 9,7 inch ប្រើ iOS 7 របស់ Apple។

5. Apple iPad mini Retina

/

iPad Mini អេក្រង់ Retina ទំហំ 7,9 inch មានកម្រាស់ 7,5 mm និងប្រើ iOS 7 របស់ Apple៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Sony អាចនឹងបង្ហាញ Xperia Z1S និង Xperia Taichi 6 inch នៅថ្ងៃទី ១២ ខែ វិច្ឆិកា ខាងមុខ?- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី- Apple អាប់ឌេតស៊េរី Macbook Pro Retina ជាមួយនឹង Chip Haswell, ថ្មល្អជាងមុន- iPad mini អេក្រង់ Retina CPU A7 តំលៃចាប់ពី ៣៩៩ ដុល្លារ បង្ហាញខ្លួន ជាផ្លូវការហើយ

ប្រែសម្រួល៖ សិលាប្រភព៖ zing