ព័ត៌មានអន្តរជាតិ ៖ វីដេអូ បុរសម្នាក់ អាចរស់ផុតពីសេចក្តីស្លាប់ ខណៈកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាបេក្ខភាពវីដេអូ ដែលមានការចូលទស្សនាច្រើនជាងគេនៅក្នុងគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីទីភ្នាក់ងារសារព័ត៌មានមួយនេះ។
គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ខាងលើដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើងនៅឯតំបន់ពាណិជ្ជកម្ម ក្នុងក្រុង Pomona រដ្ឋ California សហរដ្ឋអាមេរិក ពោលគឺក្រុមមនុស្ស ៣ នាក់ ត្រូវបានរកអោយឃើញថា បានរួចផុតពីសេចក្តីស្លាប់ដ៏ព្រឺព្រួច ខណៈរថយន្តមួយគ្រឿង ដែលបានបាត់បង់ម្ចាស់ការណ៍នោះ បានបើកមកបុករថយន្តរបស់ពួកគេទាំងកម្រោល។
ដោយឡែក ប្រភពសារព័ត៌មានដដែល មិនទាន់បានបញ្ជាក់អោយបានទូលំទូលាយនៅឡើយទេ នៅព័ត៌មានមួយនេះ ពោលគឺ មូលហេតុដែលនាំអោយកើតមានគ្រោះថ្នាក់ ក៏ដូចជាទំហំនៃការខូចខាត មិនទាន់ចេញផ្សាយ អោយដឹងនៅឡើយនោះទេ ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖
ចងចាំ ៖ គោរពអាយុជីវិត ខ្លួនឯង និងអ្នកដទៃ គឺគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនកំណត់ ធានាបាននូវសុខសុវត្ថិភាពផ្ទាល់ខ្លួន៕
ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖
- វីដេអូ គ្រោះថ្នាក់ចរាចរណ៍រន្ធត់ បុកស្រ្តីម្នាក់ ប៉ើងជាច្រើនម៉ែត្រ រាយប៉ាយ លុយពេញផ្លូវ - អាកាសយានដ្ឋាន ត្រូវបានបិទ ខណៈយន្តហោះ បើករអិលធ្លាក់ផ្លូវ ព្រោះតែភ្លៀង មួយមេធំ- យន្តហោះយោធា ធ្លាក់និងផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅឯអាកាសយានដា្ឋន (មានវីដេអូ)- ចិន រុស្ស៊ី ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត រួមគ្នា បេសកម្ម សន្តិភាព ២០១៣
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល