កាលពីពេលមុន តាមទម្លាប់ រាល់ពេល Apple បង្ហាញខ្លួននូវ iPhone ថ្មី គឺផលិតម៉ូដែលមុន នឹងត្រូវបន្ថយតំលៃនៅសល់តែ ៩៩ ដុល្លារ នៅពេលដែលទិញជាមួយនឹងកិច្ចសន្យា (កុងត្រា)។ ប៉ុន្តែនៅលើកនេះ ការដែលបង្ហាញខ្លួន iPhone 5C ដែលមានតំលៃលក់ចាប់ផ្តើមពី ៩៩ ដុល្លារ, Apple បានសំរេចចិត្តបញ្ឈប់ផលិត iPhone 5 តែម្តង។

មិនមានអ្វីពិបាកយល់ឡើយ ព្រោះថា iPhone 5C បានដាក់ចូលក្នុងកំរិតតំលៃលក់ ៩៩ ដុល្លារទៅហើយ។ ក្រៅពីនេះ រូបសណ្ឋាន Hardware របស់ 5C ក៏ប្រហាក់ប្រហែលទៅនឹង iPhone 5ដូច្នេះបើសិន នៅរក្សាផលិត iPhone 5 ទៀត នោះវានឹងមានតំលៃលក់ស្មើនឹងតំលៃលក់ ផលិតផលថ្មី។

/

iPhone 5 មានអាយុបានតែមួយឆ្នាំប៉ុណ្ណោះ ត្រូវបាត់ខ្លួនទៅវិញហើយ

ជាក់ស្តែង បើទោះជាឈប់ធ្វើការផលិត iPhone 5 ប៉ុន្តែ Apple នៅតែរក្សាទុកគំរូទូរស័ព្ទ ដែលបានបង្ហាញខ្លួន ២ឆ្នាំ កន្លងទៅហើយ គឺ iPhone 4S នៅឡើយទេ។ iPhone 4S នឹងត្រូវបានផ្តល់ជូននូវតំលៃ Free (មិនគិតថ្លៃ) ពេលដែលទិញជាមួយនឹងកិច្ចសន្យា របស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ទស្សនាវីដេអូឡើងវិញទាំងស្រុង នៃព្រឹត្តិការណ៍បង្ហាញខ្លួន iPhone 5S / iPhone 5C

- ទើបតែបង្ហាញខ្លួន iPhone ថ្មីរបស់ Apple ត្រូវបាន Microsoft និង Nokia រិះគន់សើចចំអក

- iOS 7 នឹងដាក់បង្ហាញ ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ខាងមុខនេះ

- iPhone 5S បង្ហាញខ្លួនជាផ្លូវការ មានបីពណ៌ chip A7 ថ្មីស្រឡាង

- iPhone SC បង្ហាញខ្លួនជាផ្លូវការ, មានច្រើនពណ៌, អេក្រង់ 4 Retina, Camera 8MP

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលាប្រភព៖ TTE