ព័តមានអន្តរជាតិ ៖ ខ្សែភាពយន្ត បែបកំប្លែង ស្តីអំពី សកម្មប្រឌិតក្នុងការសម្លាប់ មេដឹកនាំ កូរ៉េខា ងជើង ដែលត្រូវបានផលិតឡើង ដោយក្រុមហ៊ុនភាពយន្ត Sony នឹងមានការសម្រេចមិនចាក់បញ្ជាំង ជាផ្លូវការ នៅកំឡុងថ្ងៃទី ២៥ ចំថ្ងៃបុណ្យណូអែលខាងមុខនេះ ក្រោយពីមានការវាយប្រហារ លុកលុយចូលទៅក្នុង ប្រព័ន្ធកុំព្យូទ័រ និងបានគម្រាមគំហែង ភារវកម្ម ដល់ក្រុមអ្នកចូលចិត្តអ្នកទៅមើលកុននោះ ជា លទ្ធផល ភាពយន្តថ្មីមួយនេះ សម្រេចនៅបន្តចាក់បញ្ជាំងដដែល គ្រាន់តែមានដែនកំណត់ ទៅលើបណ្តា រោងភាព យន្ត នេះបើតាមការអោយដឹងពីក្រុមហ៊ុន Sony ។

ខ្សែភាពយន្តថ្មី The Interview នឹងមានការចាក់បញ្ជាំងនៅតាម បណ្តារោងភាពយន្ត ឯករាជ្យ មួយចំនួន នៅសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បត្តិ៍ ស្អែកនេះ ។ ប្រធានក្រុមហ៊ុន Sony លោក Michael Lynton អះ អាងអោយដឹងថា គាត់ពិតជារំភើបជាខ្លាំង នៅពេលដែលខ្សែភាពយន្តថ្មី បែបកំប្លែង ស្តីពីការសម្លាប់មេ ដឹកនាំ កូរ៉េខាងជើង Kim Jong-un នឹងត្រូវចាក់បញ្ជាំង ។ រោងភាពយន្តចំនួនពីរ ក្នុងទីក្រុងពីរផ្សេងគ្នា តួ យ៉ាងក្នុងក្រុង Atlanta និង Austin បានចាក់បញ្ជាំងរួចទៅហើយ ។ ពួក គេ បានស្រាយបំភ្លឺ តាមរយៈ បណ្តាញសង្គមអោយដឹងថា ក្រុមហ៊ុន Sony Pictures បានផ្តល់សិទ្ធអោយពួកគេ ចាក់បញ្ជាំងនូវខ្សែភាព យន្តមួយនេះ ខណៈចលករ ស្តីពីភាពយន្តមួយនេះ បានធ្វើអោយមាន បញ្ហាប្រឈមជាខ្លាំង រវាងសហរដ្ឋ អាមេរិក និង កូរ៉េខាងជើង ។ នេះបើយោងតាម អត្ថបទសារព័ត៌មាន ទាន់ ហេតុការណ៍ ក្រោយពីបានដក ស្រង់សម្តីលោក Tim League ស្ថាបនិក រោងភាពយន្ត Alamo Drafthouse cinema ក្នងទីក្រុង Austin ។ក្រុមហ៊ុន Sony បានផ្តល់សិទ្ធក្នុងការចាក់បញ្ជាំង ខ្សែភាពយន្តថ្មី រឿង The Interviews នៅថ្ងៃបុណ្យណូ អែល ក្នុងនោះ ពួកយើងកំពុងតែត្រៀមចំ ក្នុងការបញ្ជាំង ពោល នៅសល់តែរយៈពេល ប៉ុន្មានម៉ោងទៀត នោះទេ ៕
- អាន ៖ ប្រធានាធិបតី អូបាម៉ា ៖ «The Interview» គួរដាក់បញ្ចាំង ដោយកុំខ្លាចការគំរាមកំហែង (មានវីដេអូ)
- អាន ៖ Sony សម្រេចចិត្ត មិនបញ្ជាំងរឿង The Interview ខណៈ Hacker គម្រាមវាយប្រហារ ភារវកម្ម ទៅលើរោងភាពយន្តទំនើប
- អាន ៖ Hacker វាយប្រហារ ក្រុមហ៊ុនភាពយន្ត Sony នោះ បន្តគម្រាមដល់ បណ្តារោងភាពយន្ត ទំនើបៗ
- អាន ៖ បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី