ព័ត៌មានអន្តរជាតិ ៖ ថ្ងៃពុធនេះ រដ្ឋាភិបាល  ប្រទេស កូរ៉េខាងត្បូង ធ្វើសេចក្តីប្រកាស អោយដឹងថា មានករណីឆ្លងវីរុស Mers ៨ នាក់បន្ថែមទៀតហើយ ខណៈ វីរុសផ្លូវដង្ហើម ប្រភេទនេះ បានវាយប្រ ហារសម្លាប់ ពលរដ្ឋកូរ៉េខាងត្បូង ម្នាក់ទៀតហើយ នាំ   អោយ តួរលេខ អ្នកស្លាប់ដោយវីរុស Mers សរុបកើនឡើងដល់ ២០ នៅថ្ងៃពុធនេះ ចាប់តាំងពីមានការផ្ទុះឡើងនូវ វីរុសMersអំឡុងខែឧសភា

/

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា តួរលេខសរុបនៃពលរដ្ឋកូរ៉េខាងត្បូង ឆ្លងវីរុស Mers កើន ឡើងសរុប ១៦២ នាក់ហើយ ខណៈតួរលេខមួយនេះ មាន ការ   កើនឡើងខ្ពស់បំផុត បន្ទាប់ពីដីកំ ណើតវីរុស Mers ពីអារ៉ាប់ ប៊ីសាអ៊ូឌីដ តំបន់ មជ្ឈឹមបូពាហ៍    ។  រដ្ឋមន្រ្តី ក្រសួងសុខាភិបាល កូរ៉េ ខាង ត្បូងអោយដឹងថា អ្នកជម្ងឺ ១៩ នាក់ ដែលបានធ្វើរោគកោសល្យវិច័យ និងបានរកឃើញ វីរុស Mers ក្នុង  ចំណោម   អ្នកជម្ងឺឯទៀត នោះ   ត្រូវបានអនុញ្ញាតអោយ ចាកចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពី ស្ថានភាពជម្ងឺរបស់ពួកគេបានធូរស្រាល និងជាសះស្បើយ ។

/

របាយការណ៍ បញ្ជាក់អោយដឹងថា ជនរងគ្រោះ នៃពលរដ្ឋកូរ៉េខាងត្បូង ស្លាប់ចុងក្រោយបំផុតនេះ មានវ័យ ៥៤ ឆ្នាំ ជាស្រ្តីចំណាស់ ដែលមានជម្ងឺ   រលាក ទងសួត ក៏ដូចជា សម្ពាធឈាមកើនឡើង ខ្ពស់ ។    គួរបញ្ជាក់ថា រាល់ជនរងគ្រោះ​ស្លាប់បាត់បង់ជីវិត ដោយសារតែវីរុស Mers សុទ្ធសឹង ជា ក្រុម អ្នក ជម្ងឺ មានវ័យចាស់ជរា និង មានជម្ងឺស្រាប់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA