មានព័ត៌មានចចាមអារាមជាច្រើន បានបង្ហើបឲ្យដឹងថា iPhone ជំនាន់បន្ទាប់ ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ នឹងមានបំពាក់អេក្រង់ទំហំធំជាងមុន ពោលគឺជិតនឹងដល់ ៥អ៊ីន។ ដំបូងគេគឺកាសែត WSJ បន្ទាប់មកគឺ Peter Misek, ក្រោយមកទៀតគឺ Brian White រហូតដល់ Gene Munster ហើយថ្មីៗនេះទៀតសោត សេចក្តីប្រកាសថ្មីមួយមកពីជប៉ុន បានរលឹកឡើងម្តងទៀតថា iPhone សម្រាប់ឆ្នាំក្រោយ នឹងត្រូវបំពាក់នូវអេក្រង់ 5 inch ជាមួយនឹង Resolution FullHD 1080x1920pixel ដង់ស៊ីតេភិចហ្សែល 440ppi ដែលក្រុមហ៊ុន LG ជាអ្នកផលិត។
បើតាមប្រភពបានបញ្ជាក់ឲ្យដឹងថា iPhone 6 នឹងបង្ហាញខ្លួននៅខែកញ្ញា ឆ្នាំក្រោយហើយ Appleកំពុងតែផ្តោតគំនិត និងខំប្រឹងប្រែង ដើម្បីធ្វើឲ្យស៊ុមអេក្រង់ តូចជាងមុន ដល់កំរិតស្ទើរតែមិនមានដើម្បីធ្វើឲ្យធានាបានថា អ្នកប្រើប្រាស់នៅតែអាចកាន់ ប្រើបានស្រួល ក្នុងដៃតែម្ខាង។
(រូបភាពច្នៃប្រឌិត)
អ្នកវិភាគមួយចំនួនបានសន្និដ្ឋានថា iPhone 6 នឹងត្រូវបានបំពាក់នូវ Sensor ស្គែនក្រយៅដៃTouch ID ដូចនឹង iPhone 5s ដែរ ហើយជាមួយនឹងទំហំអេក្រង់ធំជាងមុនដូច្នេះ គឺនឹងមិនមែនច្រើនឡើយក្រៅតែពីការរចនាម៉ូតរាងតូច ហើយវែងបន្តិច នៅលើ iPhone 6 ដើម្បីអ្នកប្រើប្រាស់ អាចកាន់ប្រើបានងាយស្រួល ក្នុងដៃតែម្ខាងនោះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Google Nexus 5 បង្ហាញខ្លួនជាផ្លូវការ, អេក្រង់ Full HD 4,95 inch (មានវីដេអូ)- ពិន្ទុ Benchmark របស់ iPad Air ខ្ពស់ជាង ៨៧% បើប្រៀបជាមួយ iPad 4- Galaxy Note 3 លក់បាន ៥លានគ្រឿង តែក្នុងរយះពេល មិនដល់ ១ខែ ស្រួលបួលផង- Tablet តំលៃលក់ថោក ថ្មប្រើបានរយះពេល ១៨ ម៉ោង របស់ Lenovo- Galaxy S5 នឹងមាន chip 64-bit រួមជាមួយ RAM 4 GB
ប្រែសម្រួល៖ សិលាប្រភព៖ Vreview