ព័ត៌មានអន្តរជាតិ ៖ ខណៈពេលដែលជួលបន្លឺឡើង ក្រុមមនុស្សរាប់រយនាក់នាំគ្នាស្មឹងស្មាតដើម្បីជាការគោរពវិញ្ញាណក្ខ័ន្ធ ក៏ដូចជារំលឹកខួប ១២  ឆ្នាំនៃការវាយប្រហារដោយយន្តហោះអត្តឃាតភេរវកម្ម ទៅលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក  នៅបុរីញូវយ៉ក កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែលមកទល់នឹងថ្ងៃនេះ វាមានរយៈពេល ១២ ឆ្នាំហើយ ។

width=443

គួររំឭកផងដែរថា    កម្មវិធីរំលឹកខួបលើកទី ​ ១២ មួយនេះ ​ត្រូវបានធ្វើឡើងនាវេលាម៉ោង ៨និង ៤៦ នាទីព្រឹក   កណ្តាលទីក្រុងញ៉ូវយ៉ក  ដោយនឹងក្នុងនោះក៏មានការផ្តល់ជាកិត្តិយលចូលរួមពីសំណាក់លោកប្រធានាធិបតីសហរដ្ឋអាមេរិក  បារ៉ាក់ អូបាម៉ាផងដែរ។ បើទោះជាបានរំលងទៅផុតរយៈពេល ១២ ឆ្នាំទៅហើយក្តី តែសោកនាដកម្មមួយនេះ គឺជាជម្ងឺបេះដូងមួយដែលនឹងមិនអាចបំភ្លេចបាន  លោកប្រធានាធិបតីរូបនេះ  បានគូសបញ្ជាក់នៅក្នុងកម្មវិធីរំលឺកខួប។

width=439

លើសពីនេះទៅទៀត  របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានផ្តល់ខ្លឹមសារសង្ខេបថា អាមេរិក​កំពុង​​ចាត់​វិធាន​ការ​យ៉ាង​​ហ្មត់​ចត់​​​  នៅ​ក្នុង​​ការ​ចូល​រួម​​ខួប​នៃ​ការ​វាយ​ប្រហារ​​​​ដោយ​អំពើ​​​​ភេរវ​កម្មថ្ងៃទី  ១១ ខែកញ្ញា ក៏ដូចជា គោល​ការណ៍​​​សន្តិសុខ​​​ជាតិដ៏​សំខាន់​​របស់យើង​ គឺ​ការ​ត្រៀម​ខ្លួន​​​​​  នឹង  ​ស្ថាន​​ភាពសន្តិសុខ​​របស់យើង​​​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​​​​ និង​ការ​​រំលឹក​​ខួប​ ១២ ឆ្នាំនៃ​ថ្ងៃ​​​វាយ​ប្រហារ​ដោយ​​យន្ត​ហោះ​​អត្ត​ឃាត​​របស់​ភេរវជន ថ្ងៃទី​ ១១​ កញ្ញា ។

width=438

គួររំលឹក​​ថាកាលពី​ថ្ងៃទី ១១ កញ្ញា ​២០០១ ​ពួក​សកម្ម​​ប្រយុទ្ធ​ភេរវករ  ដែលពាក់ព័ន្ធ​នឹង ​ពួកជ្រុលនិយម​អ៊ិស្លាមអាលកៃដា​ បានធ្វើ​ការ​វាយប្រហារ ​​ដោយន្តហោះ​​ចំនួន ​៤ គ្រឿង​មកលើ​សហរដ្ឋ​អាមេរិក  ។ ក្នុងនោះ​យន្តហោះ​​  ២​ បានហោះបុក​មកលើអគារ​​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ពិភពលោក  នៅទីក្រុង​ញូវ​យ៉ក ។​ យន្តហោះ​ទី ៣  បាន​បុក​មកលើ​មន្ទីរ​​បញ្ជកោណ​នៅទីក្រុង​ ​វ៉ាស៊ីនតោន ចំណែក​យន្តហោះ​ទី​៤ បានធ្លាក់កណ្តាល​វាល​  នៅ​​រដ្ឋ​ភេនស៊ីលវេននៀនៅ​ក្នុង​ការ​វាយប្រហារ​នោះ  បណ្តាល​អោយ​មនុស្ស​ជិត ​៣.០០០នាក់  ស្លាប់រួម​ ទាំង​​មន្ត្រី​ប៉ូលិស​ និង ​អ្នក​ពន្លត់​​​អគ្គិភ័យ​ ជាង​ ៤០០ នាក់ផ្សេងទៀត​ផងដែរ ៕

width=441

បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនា កម្មវិធីរំលឹបខួបលើកទី ១២  សោកនាដកម្មថ្ងៃ ១១ កញ្ញា

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រទេសមហាអំណាច លើលោកពីរ ធ្វើសមយុទ្ធយោធា រួមគ្នា​ កក្រើកពេញផ្ទៃទឹក- ក្មេងប្រុសតូច ដែលត្រូវបានគេ ខ្វេះភ្នែកចេញ អាចនឹងមើលឃើញសាជាថ្មី បើការវះកាត់ ទទួលបានជោគជ័យ- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ- ខ្លោចចិត្ត ៖​ ៤៤ នាក់ស្លាប់ ក្នុងនោះមានទាំង ទារកតូចៗ ក្រោយរថយន្តប៊ើស បោលចូលជ្រោះជ្រៅ

ដោយ ៖ រិទ្ធីប្រភព ៖ CNN