បណ្តាប្រភពដែលជិតស្និទ្ធជាមួយ Apple បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែធ្វើពិសោធគំរូ iPhone 6ជាមួយនឹងទំហំអេក្រង់ធំជាង បណ្តាគំរូ iPhone ជំនាន់មុនៗ។
តាម Jefferies &Co, iPhone ជំនាន់បន្ទាប់របស់ Apple នឹងមានការផ្លាស់ប្តូរពីទំហំអេក្រង់ ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយនឹងបណ្តា ស្មាតហ្វូន Android អេក្រង់ធំៗ ដែលកំពុងតែទទួលបានការពេញនិយមខ្លាំង នៅលើទីផ្សារ។ Apple កំពុងសាកល្បងពិសោធបណ្តាអេក្រង់ទំហំធំៗ ចាប់ពី4,8 inch - 5 inch តែលទ្ធភាពច្រើនអេក្រង់ទំហំ 4,8 inch នឹងត្រូវបានជ្រើសរើស មកបំពាក់លើស្មាតហ្វូនស៊េរីបន្ទាប់របស់ Apple។
(រូបភាពតំណាង)
មិនមែនមានតែ Jefferies & Co ទេ កាសែត Wall Street Journal និងក្រុមហ៊ុន KGI Securities ក៏បានធ្វើការបញ្ជាក់ថា Apple កំពុងធ្វើការផលិត iPhone ទំហំធំ។ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិច បានស្រាវជ្រាវផលិតផលនេះ តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ជាមួយនឹងទំហំអេក្រង់មិនលើសពី 5 inch៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- iPhone 5S ព័ទ្ធកោងប៉ុណ្ណឹងហើយ នៅតែមានដំណើរការល្អ ដូចធម្មតា- Galaxy Note 3 អេក្រង់កោង អាចនឹងបង្ហាញខ្លួន នៅសប្តាហ៍នេះ- iPhone 6 នៅតែត្រូវការ ពឹងពាក់ Samsung - Nokia Lumia 929 អេក្រង់ Full HD អាចនឹងបង្ហាញខ្លួន នៅចុងខែតុលា នេះ- ញឹម ចាន់ថន និង ស៊ឹម ថៃណា បង្អួតដើមទ្រូង ដ៏ទ្រលុកទ្រលន់ នៅក្លឹបរាត្រី
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ zing