ព័ត៌មានអន្តរជាតិ ៖ មន្ត្រីប្រទេស ជប៉ុនមានបំណងចង់ធ្វើកិច្ចចរចាជាមួយក្រុម ISIS ប៉ុន្តែតើពួកគេអាច ជួបជាមួយ ក្រុមឧទ្ទាមទាំងនោះដែរឬទេ ហើយប្រសិនបើអាចតើពួកគេ អាចធ្វើអ្វីខ្លះដើម្បីជួយ រំដោះ ជី វិតចំណាប់ខ្មាំង ? តាមការសន្និដ្ឋាន បាន បញ្ជាក់ថា ពេលវេលានឹងត្រូវផុតកំណត់ដើម្បីជួយ សង្គ្រោះ ចំណាប់ខ្មាំង គឺនៅវេលាម៉ោង ២៖៥០នាទីល្ងាចថ្ងៃសុក្រខាងមុខ។ រដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានលើកឡើងថា ជប៉ុនព្យាយាមក្នុងការ ជួយរំដោះ ជីវិត អ្នកទាំងពីរ ដោយការធ្វើទំនាក់ទំនង ជាមួយ ក្រុម ISIS តាមរយៈភាគីទីបី ឧទាហរណ៍ដូចជា រដ្ឋាភិបាលប្រទេស ដទៃទៀត ឬក្រុមមនុស្ស ក្នុងតំបន់ ជាដើម៕

- អាន ៖ ម្នាក់ ចំណោមចំណាប់ខ្មាំង ២ នាក់ ISIS គម្រាមសម្លាប់ចោលនោះ ក្បត់ដោយអ្នកនាំផ្លូវ របស់ខ្លួន
- អាន ៖ ជប៉ុន ប្តេជ្ញា ការពារអោយបាន ចំណាប់ខ្មាំង ២ រូប ដែល ISIS គម្រាមសម្លាប់ចោល
- អាន ៖ Hot : វីដេអូ ក្រុមឧទ្ទាម ISIS គម្រាមសម្លាប់ ខ្មាំងជប៉ុន ២ នាក់ បើសិនមិនប្រគល់លុយ ២០០ លានដុល្លារ


ប្រភព ៖ ដើមអម្ពិល ស៊ីអិនអិន និង យូធូប