អ្នកប្រើប្រាស់ YouTube មួយចំនួន បានច្នៃបង្កើតវីដេអូ បង្ហាញណែនាំ iPhone 5S ដោយយកស្ទីលរបស់ Apple ប៉ុន្តែមានបន្ថែមនូវវខ្លឹមសារបែបកំប្លែង និងការចំអក រិះគន់។

នៅក្នុងវីដេអូនេះ អ្នកទាំងនោះបានដើរតួសម្តែងជា តួអង្គ CEO Tim Cook, អនុប្រធាន នៃការរចនាម៉ូត Jonathan Ive និង អនុប្រធានទីផ្សារ Phil Schiller ហើយរួមគ្នាធ្វើបទបង្ហាញពីការច្នៃប្រឌិតរបស់ iPhone ថ្មី។ ពួកយើងបានស្វែងរកឃើញយុទ្ធសាស្រ្ត ដើម្បីលក់ iPhone ថ្មី ដែលមានលក្ខណៈរូបរាង មិនមានខុសប្លែកអ្វីពី ម៉ូដែលឆ្នាំមុន ពោលគឺ មិនមានផ្លាស់ប្តូរអ្វីទាំងអស់ ក្រៅតែពី ឈ្មោះហៅ។ ពួកយើងហៅវាថា iPhone 5S ហើយអក្សរ S នេះ មានន័យថា Same (រក្សាដូចដើមទាំងអស់) ប៉ុន្តែរាប់សិបលានគ្រឿង នៅតែបានលក់ចេញ, តួអង្គ CEO និយាយរៀបរាប់។

/ 

Apple បានផ្ញើលិខិតអញ្ជើញដល់ក្រុមអ្នកសារព័ត៌មាន ឲ្យចូលរួមព្រឹត្តិការណ៍ នៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ នៅទីចាត់ការធំរបស់ខ្លួន ឯ California (អាមេរិច)។ ពិភពបច្ចេកវិទ្យាបានជឿជាក់ថា iPhone ថ្មីពីរម៉ូដែល នឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍នេះ ដែលក្នុងនោះរួមមាន iPhone 5S (នៅរក្សារូបរាងដើមដូច iPhone 5) និង iPhone 5C ប្រើប្រាស់សំបកជ័រ តំលៃថោក៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Apple កំពុងធ្វើពិសោធ គំរូ iPhone មានអេក្រង់ទំហំធំ ចាប់ពី 4,8 inch ដល់ 6 inch

- Apple នឹងរៀបចំព្រឹត្តិការណ៍ ៣ទៀត នៅប៊េរឡាំង ប៉េកាំង និងតូក្យូ បន្ទាប់ពីធ្វើនៅអាមេរិច

- បណ្តាការពិតមួយចំនួន ដែលលោកអ្នកមិនទាន់ដឹង ស្តីពី iPhone

- នឹងមិនមានទូរស័ព្ទណាទៀត មានឈ្មោះ Brand Nokia ទៀតទេ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ Vexpress