ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស អាស៊ីវ័ន កាលពីវេលាល្ងាច ថ្ងៃពុធម្សិលមិញនេះ បានចេញផ្សាយអត្ថបទអោយដឹងថា ក្មេងស្រីតូចវ័យ ៦ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាសំណាងហួស នោះគឺ មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ គ្រាន់តែរងរបួសធ្ងន់តែប៉ុណ្ណោះ ក្រោយពីនាងធ្លាក់ចុះមកដី ពីជាន់ទី ៦ ។

ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីប៉ូលីសប្រចាំតំបន់ ដោយបានចុះទៅដល់កន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះជាក្មេងតូច ទៅកាន់មន្ទីរពេទ្យ KK Women's and Children's Hospital ក្រោយពីទទួលបានទូរស័ព្ទប្តឹង ពីសំណាក់ស្រ្តីជាអ្នកជិតខាងរស់នៅជាន់ទី ២ ដែលបានឃើញហេតុការណ៍ដ៏រន្ធត់មួយនេះ។

គួររំឮកផងដែរថា ករណីគ្រោះថ្នាក់ កើតឡើងចេញពីការធ្វេសប្រហែស របស់ឪពុកម្តាយខាងលើនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃសៅរ៍កន្លងទៅ នៅឯសំណង់អាគារលំនៅស្ថាន លេខ ៤៥៩ វិធី Yishun Avenue ប្រទេសសឹង្ហបុរី ។ ដោយឡែក បើនិយាយពីមូលហេតុដែលនាំអោយក្មេងស្រីអាចធ្លាក់ចុះពីជាន់ទី៦នេះបាន ក៏ព្រោះតែការធ្វេសប្រហែសរបស់ឪពុកម្តាយ ដោយទុកគេនៅក្នុងផ្ទះ ចាក់សោរទុកនៅតែឯង រួចដើរទិញឥវ៉ាន់នៅផ្សារ។
ជាសំណាងល្អ ស្រ្តីពីរនាក់ម្តាយ និងកូន ឈ្មោះ Kamalia វ័យ ១៧ ឆ្នាំ និង Rashida វ័យ ៤៩ ឆ្នាំ ទាំងពីរនាក់ ជាអ្នកជិតខាង រស់នៅជាន់ទី ២ ហើយក៏ជាសាក្សីដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានទូរស័ព្ទប្តឹងប៉ូលីស អោយមកជួយសង្គ្រោះបានទាន់ពេលវេលា៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រងរបួស ៣ នាក់ ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត នៅក្នុងវិទ្យាល័យ- ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន- ឃាតករចិត្តឆើត ឈ្មោះ ហៃយ៉ាន់ បន្តសម្លាប់ មនុស្ស ១៣ នាក់ទៀត នៅទឹកដី អាស៊ី- ទិដ្ឋភាពរួម ព្យុះកំណាច Haiyan ថតពីលើអាកាស ដោយអង្គការ ណាសា
ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន