ព័ត៌មានអន្តរជាតិ ៖   ទីភ្នាក់ងារសារព័ត៌មានបរទេស​  ស៊ិនហួរ កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ក្រុមមនុស្សដែលជាពលរដ្ឋមានសមាជិក ច្រើនជាង ១ សែននាក់ បានផ្អើលនាំគ្នា ជម្លៀសខ្លួន រត់ទៅរកទីទួលមានសុវត្តិភាព ខណៈ ព្យុះទីហ្វុង ហៃយ៉ាន់  ដែលត្រូវបានគេជឿថា  ជាខ្បល់ព្បុះដ៏មានឥទ្ធិពលខ្លាំងបំផុតនៅក្នុង ប្រវត្ថិសាស្រ្តរបស់ពិភពលោកក្នុងឆ្នាំនេះ   នឹងមានវត្តមានវាយប្រហារមកលើប្រទេសនេះ អំឡុងថ្ងៃចុងសប្តាហ៍។

width=436

width=436

បន្ថែមពីលើនេះបើតាមការអោយដឹងពីនាយកដ្ឋានឧទុនិយមក្នុងស្រុកបានអះអាងបន្ថែម អោយដឹងថា    ខ្បល់ព្យុះ ដ៏មានឥទ្ធិពល ខ្លាំងបំផុត មួយនេះ  ត្រូវបានគេអោយឈ្មោះថា ហៃយ៉ាន់ បានវាយប្រហារ ខេត្ត Leyte ភាគខាងកើតប្រទេស  កាលពីវេលាម៉ោង ៧ ព្រឹក ដោយនៅក្នុងនោះ   បានបណ្តាលអោយមានគ្រោះធម្មជាតិរអិលបាក់ដីផងដែរ។ ជាមួយ កម្លាំងវាយប្រហារដ៏ខ្លាំងរបស់វា ខ្បល់ព្យុះនេះ មានល្បឿនដល់ទៅ ២៣៥ គ.ម ក្នុងមួយ ម៉ោង ដោយនៅក្នុងនោះ វាអាចកើនឡើងដល់ ២៧៥ គ.ម ក្នុងមួយម៉ោង។

width=433

ដោយឡែក នៅក្នុងខេត្ត   Surigao  Del  Nore  ក្រុមមនុស្សដែលជាប្រជាពលរដ្ឋមានគ្នា ដល់ទៅ ២៨,៨០៧ នាក់ ក៏បាននាំគ្នារត់ទៅរកកន្លែងមានសុខសុវត្ថិភាពផងដែរ។ លោក Albert    Caber ជាអ្នកនាំពាក្យ អោយនាយកដ្ឋាន    យោធាភាគខាងលិចប្រទេស គូសបញ្ជាក់អោយដឹងថា មិនទាន់មានរបាយការណ៍ ថាមានមនុស្សទទួលរងរបួស ឬក៏ស្លាប់នោះទេតែផ្ទះជាច្រើនខ្នងរងនូវការវាយប្រហារខូចខាតស្ទើរទាំងស្រុង។

width=430

ផ្ទុយទៅវិញ  បើតាមការអោយដឹងពីនាយកដ្ឋានប្រឹក្សាការការពារ  និងកាត់បន្ថយគ្រោះ ថ្នាក់ធម្មជាតិ   ក្នុងស្រុកអះអាងអោយដឹងថា  គ្រោះធម្មជាតិលើកនេះ  ត្រូវបានគេចាត់ចូលជាគ្រោះថ្នាក់បំផុតប្រចាំឆ្នាំ   ព្រោះថា  វាពិតជាមានកម្លាំងខ្បល់បក់ ខ្លាំងមែនទែន ២០០គ.ម ជាង ក្នុងមួយម៉ោង   ដោយនៅក្នុងនោះ  នឹងមានវត្តមានវាយប្រហារទៅលើបណ្តាខេត្តជាង ២៥ នៅឯភាគខាងត្បូង និងភាគកណ្តាលប្រទេសនេះ៕

width=419

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ជាលទ្ធផល ទារកតូច បានជួបម្តាយវិញហើយ ក្រោយជនអគតិ លួចយកទៅ- វីដេអូ ប្រតិបត្តិការជួញដូរ លក់កូន នៅឯអាកាសយានដ្ឋាន ល្បីអស់ទាស់ក្នុង Internet- វ័យ ២៥ ឆ្នាំម្នាក់ ដួលសន្លប់ស្លាប់ មួយរំពេច ក្រោយរត់បានរយៈចម្ងាយ ១០ គ.ម- ផ្ទុះអាវុធ នៅហាងកាត់សក់មួយកន្លែង សម្លាប់មនុស្ស ២ នាក់ ខណៈ ៧ នាក់រងរបួស

ប្រែសម្រួល​ ៖ កុសលប្រភព ៖ ស៊ិនហួរ